រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង ឥណ្ឌូណេស៊ី រុស្ស៊ី អ៊ីតាលី អាល្លឺម៉ង់ អេមីរ៉ាតអារ៉ាប់រួម និងកាហ្សាក់ស្ថាន។
រូបភាពជុំវិញពិភពលោក ០២ ធ្នូ ២០១៨
![នាង Tiffany Utterson (រូបស្តាំ) និងកូនៗរបស់នាង ដាក់កម្រងផ្កានៅខាងក្រៅច្រកចូលសហគមន៍ទៅកាន់ផ្ទះរបស់លោកអតីតប្រធានាធិបតី George H.W. Bush ក្នុងក្រុង Houston រដ្ឋ Texas។ លោក Bush បានទទួលមរណភាពនៅថ្ងៃសុក្រសប្តាហ៍មុននៅក្នុងផ្ទះរបស់លោកក្នុងក្រុង Houston ក្នុងវ័យ៩៤ឆ្នាំ។](https://gdb.voanews.com/b3a7db43-b6d9-4252-bb91-634d0e55b96f_w1024_q10_s.jpg)
១
នាង Tiffany Utterson (រូបស្តាំ) និងកូនៗរបស់នាង ដាក់កម្រងផ្កានៅខាងក្រៅច្រកចូលសហគមន៍ទៅកាន់ផ្ទះរបស់លោកអតីតប្រធានាធិបតី George H.W. Bush ក្នុងក្រុង Houston រដ្ឋ Texas។ លោក Bush បានទទួលមរណភាពនៅថ្ងៃសុក្រសប្តាហ៍មុននៅក្នុងផ្ទះរបស់លោកក្នុងក្រុង Houston ក្នុងវ័យ៩៤ឆ្នាំ។
![បាតុករដើរក្បួន «យកអាកាសធាតុយើងមកវិញ ឬ Claim the Climate» នៅក្នុងតំបន់ EU Quarter ក្នុងក្រុងប្រ៊ុចសែល។ សន្និសីទស្តីពីអាកាសធាតុ COP24 នឹងធ្វើឡើងនៅក្នុងប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២ ដល់១៤ ខែធ្នូ។](https://gdb.voanews.com/12f0fb69-4d07-4282-b0fa-3a920e4588e2_w1024_q10_s.jpg)
២
បាតុករដើរក្បួន «យកអាកាសធាតុយើងមកវិញ ឬ Claim the Climate» នៅក្នុងតំបន់ EU Quarter ក្នុងក្រុងប្រ៊ុចសែល។ សន្និសីទស្តីពីអាកាសធាតុ COP24 នឹងធ្វើឡើងនៅក្នុងប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២ ដល់១៤ ខែធ្នូ។
![ប៉ូលិសកុបកម្មមានថ្នាំពណ៌នៅលើខ្លួន នៅក្នុងពេលប៉ះទង្គិចមួយជាមួយនឹងបាតុករ ដែលជាផ្នែកមួយនៃបាតុកម្មអាវលឿង (Yellow vests) ប្រឆាំងនឹងការឡើងថ្លៃប្រេង និងចំណាយរស់នៅក្នុង នៅលើផ្លូវ Champs Elysees ក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។](https://gdb.voanews.com/4fd58e8c-5912-4847-97e3-1c26fa7af45e_w1024_q10_s.jpg)
៣
ប៉ូលិសកុបកម្មមានថ្នាំពណ៌នៅលើខ្លួន នៅក្នុងពេលប៉ះទង្គិចមួយជាមួយនឹងបាតុករ ដែលជាផ្នែកមួយនៃបាតុកម្មអាវលឿង (Yellow vests) ប្រឆាំងនឹងការឡើងថ្លៃប្រេង និងចំណាយរស់នៅក្នុង នៅលើផ្លូវ Champs Elysees ក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
![បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ជិះរទេះគោ ក្នុងពេលប្រណាំងរទេះគោប្រពៃណីមួយ ដែលគេហៅថា pacu jawi នៅក្នុងភូមិ Pariangan ខេត្តសូម៉ាត្រាខាងលិច កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។](https://gdb.voanews.com/08de0d77-007e-44d5-821a-02f71725435a_w1024_q10_s.jpg)
៤
បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ជិះរទេះគោ ក្នុងពេលប្រណាំងរទេះគោប្រពៃណីមួយ ដែលគេហៅថា pacu jawi នៅក្នុងភូមិ Pariangan ខេត្តសូម៉ាត្រាខាងលិច កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
![ស្ត្រីក្នុងឈុតប្រពៃណីលេងជាមួយនឹងអ្នកដំណើរនានា នៅផ្សារណូអែលមួយនៅទីលាន Red Square ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/98b25662-8fc2-4b3d-a381-0c85ec7a9b1c_w1024_q10_s.jpg)
៥
ស្ត្រីក្នុងឈុតប្រពៃណីលេងជាមួយនឹងអ្នកដំណើរនានា នៅផ្សារណូអែលមួយនៅទីលាន Red Square ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![មនុស្សម្នាតុបតែងក្នុងឈុត Santa Claus ចូលរួមក្នុងការប្រមូលផ្តុំ Papa Noel លើកទី៩ នៅក្នុងក្រុង Turin ប្រទេសអ៊ីតាលី។](https://gdb.voanews.com/d2575439-b652-449d-9a76-d8df7d231b38_w1024_q10_s.jpg)
៦
មនុស្សម្នាតុបតែងក្នុងឈុត Santa Claus ចូលរួមក្នុងការប្រមូលផ្តុំ Papa Noel លើកទី៩ នៅក្នុងក្រុង Turin ប្រទេសអ៊ីតាលី។
![ក្រុមរបាំ Shanghai Ballet សម្តែងឈុត Greatest Swan Lake in the World នៅលើឆាក ក្នុងពេលហាត់សមស្លៀកសម្លៀកបំពាក់ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។](https://gdb.voanews.com/4dc3db32-f5dc-4414-80f8-a7daa2e7fbc1_w1024_q10_s.jpg)
៧
ក្រុមរបាំ Shanghai Ballet សម្តែងឈុត Greatest Swan Lake in the World នៅលើឆាក ក្នុងពេលហាត់សមស្លៀកសម្លៀកបំពាក់ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
![ស្ត្រីម្នាក់ថតរូបនៃការតាំងបង្ហាញទង់ជាតិរបស់កុលសម្ព័ន្ធ Emirati ដែលរៀបចំសម្រាប់ទិវា National Day នៅក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/202f4063-c6d7-45fb-80b7-03f50dd402d8_w1024_q10_s.jpg)
៨
ស្ត្រីម្នាក់ថតរូបនៃការតាំងបង្ហាញទង់ជាតិរបស់កុលសម្ព័ន្ធ Emirati ដែលរៀបចំសម្រាប់ទិវា National Day នៅក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![លោក David Saint Jacques អាកាសយានិកជនជាតិកាណាដាលេងជាមួយកូនប្រុសរបស់លោក ក្នុងសន្និសីទកាសែតមួយនៅកន្លែងបាញ់យានអវកាសដែលជួលដោយរុស្ស៊ី ក្នុងប្រទេសកាហ្សាក់ស្ថាន។ បេសកកម្ម Soyuz ថ្មីទៅកាន់ស្ថានីយអាកាសអន្តរជាតិនឹងធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ដោយមានអាកាសយានិកអាមេរិកាំង Anne McClain លោកអាកាសយានិករុស្ស៊ី Оleg Kononenko និងលោក David Saint Jacques។](https://gdb.voanews.com/0ce37687-ff38-4dcb-9ab0-fca426d57a50_w1024_q10_s.jpg)
៩
លោក David Saint Jacques អាកាសយានិកជនជាតិកាណាដាលេងជាមួយកូនប្រុសរបស់លោក ក្នុងសន្និសីទកាសែតមួយនៅកន្លែងបាញ់យានអវកាសដែលជួលដោយរុស្ស៊ី ក្នុងប្រទេសកាហ្សាក់ស្ថាន។ បេសកកម្ម Soyuz ថ្មីទៅកាន់ស្ថានីយអាកាសអន្តរជាតិនឹងធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ដោយមានអាកាសយានិកអាមេរិកាំង Anne McClain លោកអាកាសយានិករុស្ស៊ី Оleg Kononenko និងលោក David Saint Jacques។
![សមាជិកនៃក្រុម Compagnie Planete Vapeur ឈរនៅលើក្បាលសត្វដ៏ធំមួយសម្តែងក្នុងពេលដើរក្បួននៃពិធីបុណ្យ Saint Nicholas ក្នុងក្រុង Nancy ប្រទេសបារាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។](https://gdb.voanews.com/4f205814-6237-488e-ab3e-64d4fd610538_w1024_q10_s.jpg)
១០
សមាជិកនៃក្រុម Compagnie Planete Vapeur ឈរនៅលើក្បាលសត្វដ៏ធំមួយសម្តែងក្នុងពេលដើរក្បួននៃពិធីបុណ្យ Saint Nicholas ក្នុងក្រុង Nancy ប្រទេសបារាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។