រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសស្វីស មីយ៉ាន់ម៉ា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វេណេស៊ុយអេឡា តួកគី និងចិន។
រូបភាពជុំវិញពិភពលោក ១៩ ធ្នូ ២០១៦
![សិល្បករលោក Liu Bolin ពាក់អាវក្រោះជាមួយនឹងទូរស័ព្ទដៃចំនួន២៤គ្រឿងហើយដើរក្នុងអព្ទ ខណៈពេលដែលលោកកំពុងផ្សព្វផ្សាយពីការបំពុលខ្យល់នៅក្នុងទីក្រុងនៅថ្ងៃទីបួន បន្ទាប់ពីមានសញ្ញាក្រហមប្រាប់ដំណើរពីការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរនៅក្រុងប៉េកាំង ប្រទេសចិន។ ](https://gdb.voanews.com/82889a1a-8435-40b9-a183-4da7b4143b25_w1024_q10_s.jpg)
១
សិល្បករលោក Liu Bolin ពាក់អាវក្រោះជាមួយនឹងទូរស័ព្ទដៃចំនួន២៤គ្រឿងហើយដើរក្នុងអព្ទ ខណៈពេលដែលលោកកំពុងផ្សព្វផ្សាយពីការបំពុលខ្យល់នៅក្នុងទីក្រុងនៅថ្ងៃទីបួន បន្ទាប់ពីមានសញ្ញាក្រហមប្រាប់ដំណើរពីការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរនៅក្រុងប៉េកាំង ប្រទេសចិន។
![អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសរុស្ស៊ីលោក Andrey Karlov ដេកដួលនៅលើឥដ្ឋ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើង (ខាងស្តាំ) បាញ់អំឡុងពេលពិធីពិព័រណ៍ជាសាធារណៈមួយនៅក្រុងអង់ការ៉ា ប្រទេសតួកគី។ ខ្មាន់កាំភ្លើងនោះ ដែលបានស្រែកថា «Aleppo» និង «សងសឹក» បានបាញ់លោក Karlov ខណៈពេលលោកកំពុងចូលរួមក្នុងពិធីពិព័រណ៍សិល្បៈមួយក្នុងក្រុងអង់ការ៉ា។ នេះបើយោងទៅតាមសាក្សី និងបណ្តាញសារព័ត៌មាន។ ទីភ្នាក់ងារសារព័ត៌មានជាតិតួកគី Anadolu បាននិយាយថា ខ្មាន់កាំភ្លើងនោះត្រូវបានប៉ូលិស «បាញ់សម្លាប់» ហើយមិនបានផ្តល់សេចក្តីបញ្ជាក់លម្អិតបន្ថែមទៀតទេ។](https://gdb.voanews.com/6a2e8655-bb31-4840-b048-be53e024f8b6_w1024_q10_s.jpg)
២
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសរុស្ស៊ីលោក Andrey Karlov ដេកដួលនៅលើឥដ្ឋ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើង (ខាងស្តាំ) បាញ់អំឡុងពេលពិធីពិព័រណ៍ជាសាធារណៈមួយនៅក្រុងអង់ការ៉ា ប្រទេសតួកគី។ ខ្មាន់កាំភ្លើងនោះ ដែលបានស្រែកថា «Aleppo» និង «សងសឹក» បានបាញ់លោក Karlov ខណៈពេលលោកកំពុងចូលរួមក្នុងពិធីពិព័រណ៍សិល្បៈមួយក្នុងក្រុងអង់ការ៉ា។ នេះបើយោងទៅតាមសាក្សី និងបណ្តាញសារព័ត៌មាន។ ទីភ្នាក់ងារសារព័ត៌មានជាតិតួកគី Anadolu បាននិយាយថា ខ្មាន់កាំភ្លើងនោះត្រូវបានប៉ូលិស «បាញ់សម្លាប់» ហើយមិនបានផ្តល់សេចក្តីបញ្ជាក់លម្អិតបន្ថែមទៀតទេ។
![បុរសម្នាក់តុបតែងលម្អព្រះវិហារមុនពេលពិធីអបអរសាទរបុណ្យណូអែលក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ ](https://gdb.voanews.com/8f7798fd-f4d5-42bc-bfb3-5b6d6b0f72b3_w1024_q10_s.jpg)
៣
បុរសម្នាក់តុបតែងលម្អព្រះវិហារមុនពេលពិធីអបអរសាទរបុណ្យណូអែលក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។
![បវរកញ្ញា Puerto Rico នាង Stephanie Del Valle (កណ្តាល) បង្ហាញក្តីរំភើប បន្ទាប់ពីឈ្នះការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌល MGM National Harbor ក្នុងក្រុង Oxon Hill រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ ](https://gdb.voanews.com/6435f16a-fe9f-4dd2-b1c3-24a5ebfe768a_w1024_q10_s.jpg)
៤
បវរកញ្ញា Puerto Rico នាង Stephanie Del Valle (កណ្តាល) បង្ហាញក្តីរំភើប បន្ទាប់ពីឈ្នះការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌល MGM National Harbor ក្នុងក្រុង Oxon Hill រដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។
![ប្រជាជនប៉ះទង្គិចគ្នាជាមួយនឹងកងល្បាតជាតិវេណេស៊ុយអេឡា ស្របពេលដែលពួកគេព្យាយាមឆ្លងព្រំដែនទៅកាន់ប្រទេសកូឡុំប៊ីតាមស្ពាន Francisco de Paula Santander ក្នុងក្រុង Urena ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ ](https://gdb.voanews.com/4bac589f-237d-478a-8d81-5d5257d2aceb_w1024_q10_s.jpg)
៥
ប្រជាជនប៉ះទង្គិចគ្នាជាមួយនឹងកងល្បាតជាតិវេណេស៊ុយអេឡា ស្របពេលដែលពួកគេព្យាយាមឆ្លងព្រំដែនទៅកាន់ប្រទេសកូឡុំប៊ីតាមស្ពាន Francisco de Paula Santander ក្នុងក្រុង Urena ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។
![នៅក្នុងរូបភាពដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីរី SANA បង្ហាញពីផ្សែងផុលចេញពីឡានក្រុងពណ៌បៃតង ក្នុងខេត្ត Idlib កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ ក្រុមសកម្មជនបាននិយាយថា ពួកសកម្មប្រយុទ្ធបានដុតឡានក្រុងយ៉ាងហោចណាស់ប្រាំគ្រឿង ដែលត្រូវបានយកទៅជម្លៀសប្រជាជន ដែលរងរបួស និងធ្លាក់ខ្លួនឈឺពីភូមិចំនួនពីរនៅភាគខាងជើង ប្រទេសស៊ីរី។](https://gdb.voanews.com/5655b921-bdd9-48d7-9021-d363c3b19ea4_w1024_q10_s.jpg)
៦
នៅក្នុងរូបភាពដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីរី SANA បង្ហាញពីផ្សែងផុលចេញពីឡានក្រុងពណ៌បៃតង ក្នុងខេត្ត Idlib កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ ក្រុមសកម្មជនបាននិយាយថា ពួកសកម្មប្រយុទ្ធបានដុតឡានក្រុងយ៉ាងហោចណាស់ប្រាំគ្រឿង ដែលត្រូវបានយកទៅជម្លៀសប្រជាជន ដែលរងរបួស និងធ្លាក់ខ្លួនឈឺពីភូមិចំនួនពីរនៅភាគខាងជើង ប្រទេសស៊ីរី។
![អ្នកស្រី Ruth Fulton អាយុ ៤៤ឆ្នាំ ធ្វើការតវ៉ាប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ ខាងអគារ Colorado Capitol នៅមុនថ្ងៃបោះឆ្នោត Electoral College ក្នុងក្រុង Denver រដ្ឋ Colorado កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ ](https://gdb.voanews.com/742dd3c5-bf63-4461-83d1-687f6717a995_w1024_q10_s.jpg)
៧
អ្នកស្រី Ruth Fulton អាយុ ៤៤ឆ្នាំ ធ្វើការតវ៉ាប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ ខាងអគារ Colorado Capitol នៅមុនថ្ងៃបោះឆ្នោត Electoral College ក្នុងក្រុង Denver រដ្ឋ Colorado កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។
![នារីមួយក្រុមថតសែលហ្វីក្រោមរោងមួយតុបតែងដោយភ្លើងពណ៌ដើម្បីអបអរសាទរថ្ងៃបុណ្យណូអែលនៅពេលខាងមុខនៅសួន Garden of Morning Calm ក្នុងក្រុង Gapyeong ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ ](https://gdb.voanews.com/ad24fbad-1d35-404d-b164-eb108bf1519f_w1024_q10_s.jpg)
៨
នារីមួយក្រុមថតសែលហ្វីក្រោមរោងមួយតុបតែងដោយភ្លើងពណ៌ដើម្បីអបអរសាទរថ្ងៃបុណ្យណូអែលនៅពេលខាងមុខនៅសួន Garden of Morning Calm ក្នុងក្រុង Gapyeong ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។
![ស្រ្តីពីរនាក់តុបតែងមុខជាតុក្កតា Minions ចូលរួមនៅក្នុងការប្រកួតហែលទឹក «Coupe de Noel» ក្នុងបឹង Lake Geneva ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។](https://gdb.voanews.com/e4695cdb-6e87-4345-bfb8-4d77800e824c_w1024_q10_s.jpg)
៩
ស្រ្តីពីរនាក់តុបតែងមុខជាតុក្កតា Minions ចូលរួមនៅក្នុងការប្រកួតហែលទឹក «Coupe de Noel» ក្នុងបឹង Lake Geneva ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។
![បុរសម្នាក់ និងកុមារម្នាក់ដើរអំឡុងពេលព្រះអាទិត្យលិចក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។](https://gdb.voanews.com/49199c57-2c3d-4e94-9180-dd2e0eccaa1c_w1024_q10_s.jpg)
១០
បុរសម្នាក់ និងកុមារម្នាក់ដើរអំឡុងពេលព្រះអាទិត្យលិចក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។