រូបភាពជុំវិញពិភពលោកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា អ៊ីស្រាអែល រុស្ស៊ី ឈីលី អាល្លឺម៉ង់ កូរ៉េខាងត្បូង ឥណ្ឌា ហៃទី និងអាហ្សង់ទីន។
រូបភាពជុំវិញពិភពលោក ១៩ ធ្នូ ២០១៧

១
បាតុករប៉ាឡេស្ទីនម្នាក់ស្លៀកពាក់ជា Santa Claus គប់ថ្មទៅកាន់ទាហានអ៊ីស្រាអែលអំឡុងការប៉ះទង្គិចប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកត្រាំក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលនៅទីក្រុង Ramallah នៃតំបន់ West Bank។

២
កូនសិស្សទាហានដើរក្រោមព្រិលធ្លាក់នៅខាងមុខព្រះវិហារ St Basil Cathedral នៅ Red Square ទីក្រុងម៉ូស្គូ។

៣
សត្វគោមួយក្បាលត្រូវបានគេជួយសង្រ្គោះនៅក្នុង Villa Santa Lucia ក្បែរទីក្រុង Chaiten ភាគខាងត្បូងប្រទេសឈីលីបន្ទាប់ពីដីបានបាក់ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង ដែលបានបណ្តាលឲ្យមានមនុស្ស១២នាក់ស្លាប់និង១៥នាក់បាត់ខ្លួន។

៤
សត្វសំពោចកំពុងលេងនៅក្រោមអំពូលកម្តៅក្នុងសួនសត្វ Opel ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៥
អ្នកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានមកដល់ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីពិធីបើកសម្ភោធទីកន្លែងរំឮកវិញ្ញាណក្ខន្ធនៅក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។

៦
ទាហានជើងទឹកកូរ៉េខាងត្បូងម្នាក់តម្រង់កាំភ្លើងនៅលើភ្នំមួយក្នុងវគ្គហ្វឹកហាត់រដូវរងារួមគ្នាជាមួយអាមេរិកនៅទីក្រុង Pyeongchang ដែលមានចម្ងាយប្រមាណ១៨០គីឡូម៉ែតពីទីក្រុងសេអ៊ូល។

៧
អ្នកភូមិ Kashmiri បានមកដល់ពិធីបុណ្យសពយោធាម្នាក់ឈ្មោះ Tanveer Ahmed និង Ruby Jan នៅភូមិ Batmurran Kellar ស្រុក Shopian។

៨
សមាជិកថ្មីរបស់កងកម្លាំងប៉ូលិសជាតិដង្ហែក្បួនអំឡុងពិធីបញ្ចប់ការសិក្សារបស់ខ្លួនពីសាលាប៉ូលិសនៅក្នុងទីក្រុង Port-au-Prince ប្រទេសហៃទី។

៩
ប៉ូលិសកូបកម្មប៉ះទង្គិចជាមួយនឹងបាតុករតវ៉ាប្រឆាំងនឹងកំណែទម្រង់សោធននៅខាងក្រៅសភាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។