រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសឥណ្ឌា ស៊ីរី មីយ៉ាន់ម៉ា សូម៉ាលី សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីស្រាអែលនិងបារាំង។
រូបភាពជុំវិញពិភពលោក ១៥ ធ្នូ ២០១៦

១
ព្រះចន្ទរៀបលិចនៅពីក្រោយដើមឈើ Sumac ដែលមិនមានស្លឹក នៅព្រឹកព្រហាម ក្នុងក្រុង Portland រដ្ឋ Maine។

២
បុរសជនជាតិស៊ីរីម្នាក់ ដែលត្រូវបានជម្លៀសចេញពីតំបន់កាន់កាប់ដោយក្រុមឧទ្ទាមក្នុងក្រុង Aleppo យំសោកនៅពេលមកដល់តំបន់ Khan al-Assal គ្រប់គ្រងដោយក្រុមប្រឆាំង ភាគខាងលិចក្រុងនេះ។

៣
លោក Tim Pink នៃក្រុមសេវាបណ្តើរសុនខ Saratoga Dog Walkers បណ្តើរសុនខ ១២ក្បាលនៅលើព្រិលក្នុងសួន Congress Park ក្នុងក្រុង Saratoga Springs រដ្ឋញូវយ៉ក។

៤
ស្រ្តី និងកុមារម្នាក់ដើរកាត់ខ្មោចសត្វពពែលើដីស្ងួតបែកក្រហែងមួយជិតក្រុង Dhahar ក្នុងរដ្ឋ Puntland ភាគឦសានប្រទេសសូម៉ាលី។

៥
ប្រជាជនដែលបានបាត់ទីជម្រកប្រមូលផ្តុំជុំវិញខ្មោចសត្វពពែ និងជៀមនៅជាយក្រុង Daharរដ្ឋ Puntland ភាគឦសានប្រទេសសូម៉ាលី។

៦
ព្រះចន្ទពេញវង់រះពីលើស្ពាន Re Island ក្នុងក្រុង Rivedoux ប្រទេសបារាំង។

៧
ស្វាហ្គោរីឡាឈ្មោះ Colo អង្គុយនៅក្នុងទ្រុងរបស់វាក្នុងសួន Columbus Zoo ក្នុងក្រុង Columbus រដ្ឋ Ohio។

៨
បុគ្គលិកធ្វើការនៅក្នុងការិយាល័យមេធាវីល្បីឈ្មោះម្នាក់នៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៩
មនុស្សម្នាជិះស្គីលើទឹកកកក្នុងវិមាន Grand Palais ក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១០
ក្មេងៗងូតទឹកលេងក្នុងព្រែកមួយក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។

១១
អ្នកជិះក្តារលើទឹកម្នាក់ជិះក្តារលេងជាមួយរលកក្នុងសមុទ្រមេឌីទែរ៉ានេ ក្រុង Nentanya ប្រទេសអ៊ីស្រាអែល។

១២
ជនជាតិស៊ីរី ដែលត្រូវបានជម្លៀសពីតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមក្នុងក្រុង Aleppo លើកដៃឲ្យសញ្ញា ស្របពេលដែលពួកគេមកដល់តំបន់ Khan al-Assal គ្រប់គ្រងដោយក្រុមប្រឆាំង ភាគខាងលិចក្រុង Aleppo។

១៣
បុរសម្នាក់លាបពណ៌លើខ្សែខ្លែងនៅតាមដងផ្លូវមួយ ក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។