កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៤ ធ្នូ ២០១៨
![ប៉ូលិសបារាំងកំពុងយាមល្បាតនៅខាងក្រៅប្រាសាទក្នុងទីក្រុង Strasbourg នៅខណៈដែលបុរសម្នាក់ស្លៀកពាក់ជាឪពុកនៃបុណ្យណូអែល (Father Christmas) ថតរូបជាមួយអ្នកទេសចរនៅទីក្រុង Strasbourg ប្រទេសបារាំង។](https://gdb.voanews.com/e1188a88-603e-4d26-98d9-7736d86e1b45_w1024_q10_s.jpg)
១
ប៉ូលិសបារាំងកំពុងយាមល្បាតនៅខាងក្រៅប្រាសាទក្នុងទីក្រុង Strasbourg នៅខណៈដែលបុរសម្នាក់ស្លៀកពាក់ជាឪពុកនៃបុណ្យណូអែល (Father Christmas) ថតរូបជាមួយអ្នកទេសចរនៅទីក្រុង Strasbourg ប្រទេសបារាំង។
![ប៉ូលិសបារាំងកំពុងឈរយាមនៅខាងមុខជំរំពួកបាតុករថូពណ៌លឿងដែលកំពុងត្រូវបានរុះរើ នៅជិតផ្លូវ A2 ភ្ជាប់ពីទីក្រុប៉ារីសទៅទីក្រុងប៊្រុចសែល នៅឃុំ Fontaine-Notre-Dame ប្រទេសបារាំង។](https://gdb.voanews.com/c44d750e-4a0f-467c-a264-330fcbd2b25c_w1024_q10_s.jpg)
២
ប៉ូលិសបារាំងកំពុងឈរយាមនៅខាងមុខជំរំពួកបាតុករថូពណ៌លឿងដែលកំពុងត្រូវបានរុះរើ នៅជិតផ្លូវ A2 ភ្ជាប់ពីទីក្រុប៉ារីសទៅទីក្រុងប៊្រុចសែល នៅឃុំ Fontaine-Notre-Dame ប្រទេសបារាំង។
![គណបក្ស Sinn Fein ប្រារព្ធខួបមួយសតវត្សរ៍នៃការបោះឆ្នាតប្រទេសអៀវឡង់កាលពីឆ្នាំ១៩១៨ ដោយការថតរូបជាមួយរូបថតដែលត្រូវបានថតកាលពី១០០ឆ្នាំមុននៅអាគាររដ្ឋាភិបាល ក្នុងទីក្រុងឌុយប្លាំង ប្រទេសអៀវឡង់។](https://gdb.voanews.com/e75d59a3-7a67-42a9-942c-024f3ab2bf49_w1024_q10_s.jpg)
៣
គណបក្ស Sinn Fein ប្រារព្ធខួបមួយសតវត្សរ៍នៃការបោះឆ្នាតប្រទេសអៀវឡង់កាលពីឆ្នាំ១៩១៨ ដោយការថតរូបជាមួយរូបថតដែលត្រូវបានថតកាលពី១០០ឆ្នាំមុននៅអាគាររដ្ឋាភិបាល ក្នុងទីក្រុងឌុយប្លាំង ប្រទេសអៀវឡង់។
![ក្មេងៗចូលរួមក្នុងការធ្វើបាតុកម្ម«យុទ្ធនាការសាកលដើម្បីទាមទារយុត្តិធម៌អាកាសធាតុ» មុនពេលបញ្ចប់នៃសន្និសីទអំពីបម្រែបម្រួលអកាសធាតុរបស់អង្គការសហប្រជាជាតិ COP24 ឆ្នាំ២០១៨ នៅទីក្រុង Katowice ប្រទេសប៉ូឡូញ។](https://gdb.voanews.com/6a70aa87-237d-484a-84d8-55cb42a87c93_w1024_q10_s.jpg)
៤
ក្មេងៗចូលរួមក្នុងការធ្វើបាតុកម្ម«យុទ្ធនាការសាកលដើម្បីទាមទារយុត្តិធម៌អាកាសធាតុ» មុនពេលបញ្ចប់នៃសន្និសីទអំពីបម្រែបម្រួលអកាសធាតុរបស់អង្គការសហប្រជាជាតិ COP24 ឆ្នាំ២០១៨ នៅទីក្រុង Katowice ប្រទេសប៉ូឡូញ។
![ស្ត្រីទទួលអាហារដោយឥតគិតថ្លៃនៅកន្លែងចែកអាហារក្នុងទីសក្ការៈ Bari Imam ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/010e330e-b523-453d-b11e-df60f4e96167_w1024_q10_s.jpg)
៥
ស្ត្រីទទួលអាហារដោយឥតគិតថ្លៃនៅកន្លែងចែកអាហារក្នុងទីសក្ការៈ Bari Imam ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
![ទាហានឥណ្ឌាបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុងការប្រារព្ធមួយមុនពេលពិធីរំឭកជ័យជម្នះ (Vijay Diwas) ដែលជាពិធីអបអរការរំដោះប្រទេសបង់ក្លាដែសដោយទាហានឥណ្ឌា កាលពីថ្ងៃទី១៦ ធ្នូ ១៩៧១។ ពិធីនេះធ្វើឡើងនៅទីក្រុង Kolkata ប្រទេសឥណ្ឌា។](https://gdb.voanews.com/78cf5e8b-9c3e-4ce0-8ce7-ae78094608fc_w1024_q10_s.jpg)
៦
ទាហានឥណ្ឌាបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុងការប្រារព្ធមួយមុនពេលពិធីរំឭកជ័យជម្នះ (Vijay Diwas) ដែលជាពិធីអបអរការរំដោះប្រទេសបង់ក្លាដែសដោយទាហានឥណ្ឌា កាលពីថ្ងៃទី១៦ ធ្នូ ១៩៧១។ ពិធីនេះធ្វើឡើងនៅទីក្រុង Kolkata ប្រទេសឥណ្ឌា។
![អ្នកថ្មើរជើងដើរខាងក្រោមទង់ជាតិអាមេរិកដែលដាក់តាំងនៅទីលាន«អ្នកម្ដាយថេរេសា» (Mother Teresa) នៅទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ូ។](https://gdb.voanews.com/73cf70da-3195-4f43-ac56-955e4f8c6211_w1024_q10_s.jpg)
៧
អ្នកថ្មើរជើងដើរខាងក្រោមទង់ជាតិអាមេរិកដែលដាក់តាំងនៅទីលាន«អ្នកម្ដាយថេរេសា» (Mother Teresa) នៅទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ូ។
![មនុស្សដើរក្នុងពេលធ្វើបាតុកម្មប្រឆាំងនិងការស្នើច្បាប់ការងារថ្មីមួយ ដែលគេហៅថាជា«ច្បាប់ទាសករ» នៅខាងមុខអាគាររដ្ឋសភា នៅរដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រី។](https://gdb.voanews.com/0b9dce9c-f578-4918-940c-3ae8b811790e_w1024_q10_s.jpg)
៨
មនុស្សដើរក្នុងពេលធ្វើបាតុកម្មប្រឆាំងនិងការស្នើច្បាប់ការងារថ្មីមួយ ដែលគេហៅថាជា«ច្បាប់ទាសករ» នៅខាងមុខអាគាររដ្ឋសភា នៅរដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រី។
![បុរសម្នាក់ហាលត្រីនៅមាត់ទន្លេមេគង្គ ក្នុងខេត្តកណ្ដាល ប្រទេសកម្ពុជា។](https://gdb.voanews.com/6707a0f8-5bf8-4b5d-a1c7-f7769cc9a848_w1024_q10_s.jpg)
៩
បុរសម្នាក់ហាលត្រីនៅមាត់ទន្លេមេគង្គ ក្នុងខេត្តកណ្ដាល ប្រទេសកម្ពុជា។
![ក្មេងស្រីជនជាតិចិនរីករាយនៅពេលពួកគេទស្សនាការប្រកួតជើងឯកហែលទឹកពិភពលោកលើកទី១៤ នៅទីក្រុង Hangzhou ប្រទេសចិន។](https://gdb.voanews.com/102ec81f-9b83-43df-98f5-62d533a4b775_w1024_q10_s.jpg)
១០
ក្មេងស្រីជនជាតិចិនរីករាយនៅពេលពួកគេទស្សនាការប្រកួតជើងឯកហែលទឹកពិភពលោកលើកទី១៤ នៅទីក្រុង Hangzhou ប្រទេសចិន។