រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសបេឡារុស បូស្នី ចិន អាហ្វហ្គានីស្ថាន អ៊ីស្រាអែល អាល្លឺម៉ង់ ប្រេស៊ីល អង់គ្លេស និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៤ ធ្នូ ២០១៦

១
ស្រ្តីមូស្លីមជនជាតិបូស្នីយំសោក ស្របពេលដែលបាតុកររាប់សិបពាន់នាក់បានប្រមូលផ្តុំដើម្បីតវ៉ាប្រឆាំងនឹងការកាប់សម្លាប់នៅភាគខាងកើតក្រុង Aleppo ប្រទេសស៊ីរី នៅអំឡុងពេលបាតុកម្មមួយក្នុងក្រុង Sarajevo។

២
ស្រ្តីជនជាតិស៊ីរីរងរបួសម្នាក់ពីតំបន់រស់នៅ al-Sukari ត្រូវបានលើកដាក់រថយន្តធំមួយ ស្របពេលដែលនាងរត់គេចខ្លួនចេញអំឡុងពេលប្រតិបត្តិការរបស់កងកម្លាំងយោធារបស់រដ្ឋាភិបាលក្នុងការវាយទន្រ្ទានយកវិញនូវតំបន់ដែលនៅសេសសល់កាន់កាប់ដោយក្រុមឧទ្ទាមនៅភាគខាងជើងក្រុង Aleppo។

៣
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon និងភរិយាលោកស្រី Yoo Soon-taek បង្ហាញរូបថតផ្លូវការរបស់លោកនៅការិយាល័យអង្គការសហប្រជាជាតិក្នុងក្រុងញូវយ៉ក។

៤
កុមារជនជាតិអាហ្វហ្គានីស្ថានលេងសប្បាយនៅជាយក្រុង Jalalabad ខេត្ត Nangarhar កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។

៥
អ្នកថ្មើរជើងម្នាក់ដើរលើស្ពានមួយជិតបឹង Spritzingsee ក្នុងភូមិ Spitzingsee ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

៦
ព្រះចន្ទពេញវង់រះនៅពីក្រោយវិហារ St. Paul's Cathedral ក្នុងក្រុងឡុងដ៍។

៧
កុមារីជ្វីពបែប Ultra-Orthodox ឈរថតរូបជិតឆ្នេរសមុទ្រមួយនៅក្រុង Ashdod ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។

៨
បុរសម្នាក់អុជបារីជាមួយនឹងភ្លើងពីរថយន្តក្រុងដែលត្រូវបានដុតបញ្ឆេះដោយបាតុករប្រឆាំងរដ្ឋាភិបាលអំឡុងពេលបាតុកម្មប្រឆាំងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ PEC 55 ដែលដាក់កំហិតលើចំណាយសាធារណៈ ពីមុខសភាជាតិ ក្នុងក្រុង Brasilia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។

៩
មេបញ្ជាការបេសកកម្ម Expedition 50 លោក Shane Kimbrough ពីអង្គការណាសាចែករំលែករូបថតនៃយាន Kounotori H-II Transfer Vehicle (HTV-6) នៃទីភ្នាក់ងារអវកាសជប៉ុន ស្របពេលដែលយាននោះធ្វើដំណើរមកជិតស្ថានីយអវកាសអន្តរជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

១០
អ្នកសម្តែងម្នាក់ស្លៀកពាក់ជាវីរបុរសតុក្កតា Iron Man នៅកន្លែងកម្សាន្ត «Iron Man Experience» នៅរមណីយដ្ឋាន Disneyland កោះហុងកុង។

១១
បុរស និងស្រ្តីម្នាក់ឈរពីមុខការផ្សាយពាណិជ្ជកម្មពីការបង្ហាញម៉ូដតាមបណ្តោយផ្លូវនៅក្រុងហុងកុង។

១២
សត្វក្តាន់មួយក្បាលរត់កាត់ទីវាលគ្របដណ្តប់ដោយព្រិលជិតភូមិ Karpavichi ចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ ភាគខាងជើងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។