រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ឥណ្ឌា អ៊ីស្រាអែល អាមេរិក ចិន រុស្ស៊ី បារាំង និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១៣ ធ្នូ ២០១៧

២
សត្វខ្លារខិនញីមួយក្បាលធ្លាក់ចូលក្នុងរណ្តៅជ្រៅមួយនៅជាយក្រុង Gauhati ប្រទេសឥណ្ឌា។ មន្រ្តីពេទ្យសត្វនិងមន្រ្តីព្រៃឈើបានចាក់ថ្នាំសន្លប់ហើយជួយរំដោះសត្វខ្លារខិននេះ មុនពេលបញ្ជូនទៅសួនសត្វរបស់រដ្ឋ។

៣
ភ្នាក់ងារសន្តិសុខសម្ងាត់របស់អ៊ីស្រាអែលម្នាក់បានចាប់ខ្លួនបាតុករជនជាតិប៉ាឡេស្ទីនអំឡុងការប៉ះទង្គិចនៅក្នុងបាតុកម្មមួយប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលនៅក្បែរទីក្រុង Ramallah តំបន់ West Bank។

៤
នេះជារូបថតផ្តល់ដោយនាយកដ្ឋានអគ្គិភ័យ Santa Barbara បង្ហាញពីភ្លើងកំពុងឆេះជួរភ្នំនៅខាងលើផ្លូវបើកបរ Bella Vista Drive ក្បែរជួភ្នំ Romero Canyon នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី១២ ធ្នូ ២០១៧។

៧
កម្មករម្នាក់ហាលត្រីងៀតនៅក្នុងរោងចក្រមួយនៅជាយក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិនកាលពីថ្ងៃទី១២ ធ្នូ ២០១៧។

៨
អ្នកគាំទ្រអបអរលោក Doug Jones ខាងប្រជាធិបតេយ្យបានឈ្នះអាសនៈនៅក្នុងសភាក្នុងទីក្រុង Alabama នៅក្នុងពិធីជប់លៀងក្នុងយប់បោះឆ្នោតនៅទីក្រុង Birmingham កាលពីថ្ងៃទី១២ ធ្នូ ២០១៧។

៩
សិស្សសាលាយោធារាំអំឡុងពិធីជប់លៀងប្រចាំឆ្នាំនៅក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីកាលពីថ្ងៃទី១២ ធ្នូ ២០១៧។

១០
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអតីតអភិបាលរដ្ឋ California លោក Arnold Schwarzenegger ថតរូបជាមួយនឹងយុវជនក្មេងៗមុនពេលឡើងនាវានៅទន្លេ Seineទីក្រុងប៉ារីសកាលពីថ្ងៃទី១២ ធ្នូ ២០១៧។

១២
អ្នកភូមិដុតចន្លុះដើម្បីតំណាងពន្លឺនិងចក្ខុអំឡុងពិធីបុណ្យ Divina Pastora ដែលជាផ្នែកមួយនៃទិវា Virgin of Los Rondeles នៅក្នុងល្ងាចថ្ងៃ St. Lucia's Day ក្បែរទីក្រុង Malaga ភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១២ ធ្នូ ២០១៧។