បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ ធ្នូ ២០១៧
![ឡានបានផ្ទុះក្នុងពេលមានការហាត់សមផ្នែកសន្តិសុខមុនពេលមកដល់នៃកីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៨ នៅទីក្រុង Pyeongchang នៅកីឡដ្ឋានអូឡាំពិក ដែលជាកន្លែងសម្រាប់ប្រកាសបើកកម្មវិធីកីឡានេះ នៅប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/52aaa3e6-5180-46c3-bacd-883e00a45599_w1024_q10_s.jpg)
១
ឡានបានផ្ទុះក្នុងពេលមានការហាត់សមផ្នែកសន្តិសុខមុនពេលមកដល់នៃកីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៨ នៅទីក្រុង Pyeongchang នៅកីឡដ្ឋានអូឡាំពិក ដែលជាកន្លែងសម្រាប់ប្រកាសបើកកម្មវិធីកីឡានេះ នៅប្រទេសកូរ៉េខាងត្បូង។
![មនុស្សម្នាបានចូលរួមពិធីបុណ្យសពនៃមេដឹកនាំសាសនាដ៏ល្បីមួយរូប គឺលោក Rabbi Aharon Yehuda Leib Shteinman ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងជន្មាយុ ១០៤ឆ្នាំ ក្នុងទីក្រុង Bnei Brak នៅជិតទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/e7b2e6ed-0434-4588-b61f-5dfea3ad3ff0_w1024_q10_s.jpg)
២
មនុស្សម្នាបានចូលរួមពិធីបុណ្យសពនៃមេដឹកនាំសាសនាដ៏ល្បីមួយរូប គឺលោក Rabbi Aharon Yehuda Leib Shteinman ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងជន្មាយុ ១០៤ឆ្នាំ ក្នុងទីក្រុង Bnei Brak នៅជិតទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
![អ្នកសិល្បៈតាមដងផ្លូវម្នាក់កំពុងសម្ដែងផ្លុំពពុះធំមួួ នៅខាងក្រៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/3518979f-8b1e-4781-91eb-d25a96c25848_w1024_q10_s.jpg)
៣
អ្នកសិល្បៈតាមដងផ្លូវម្នាក់កំពុងសម្ដែងផ្លុំពពុះធំមួួ នៅខាងក្រៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![អ្នកដែលមានទុក្ខសោកម្នាក់កំពុងធ្វើតាមសន្យារបស់ខ្លួនដោយគោរព Virgin of Guadalupe ដែលជាអ្នកបួសនៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/f1856de5-9119-4a63-8b68-541a52c9a5d3_w1024_q10_s.jpg)
៤
អ្នកដែលមានទុក្ខសោកម្នាក់កំពុងធ្វើតាមសន្យារបស់ខ្លួនដោយគោរព Virgin of Guadalupe ដែលជាអ្នកបួសនៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។
![អ្នកទស្សនាម្នាក់កំពុងថតរូបទុកជាអនុស្សាវរីយ៍ក្នុងពេលមានការបញ្ចាំងភ្លើងសម្រាប់បុណ្យណូអែល នៅឯពីធីបុណ្យណូអែលមួយក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/1ee15aa8-2f43-440a-8006-bdb2dfa89375_w1024_q10_s.jpg)
៥
អ្នកទស្សនាម្នាក់កំពុងថតរូបទុកជាអនុស្សាវរីយ៍ក្នុងពេលមានការបញ្ចាំងភ្លើងសម្រាប់បុណ្យណូអែល នៅឯពីធីបុណ្យណូអែលមួយក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![អ្នកនិពន្ធឈ្មោះ JK Rowling ថតរូបក្រោយពេលនាងទទួលបានពានរង្វាន់ Companion of Honour ដែលប្រគល់ដោយព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេស ក្នុងកម្មវិធីប្រគលរង្វាន់នៅរាជវាំង Buckingham Palace ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/64a442bb-0cb3-458d-a40c-35a9d72cd54b_w1024_q10_s.jpg)
៦
អ្នកនិពន្ធឈ្មោះ JK Rowling ថតរូបក្រោយពេលនាងទទួលបានពានរង្វាន់ Companion of Honour ដែលប្រគល់ដោយព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេស ក្នុងកម្មវិធីប្រគលរង្វាន់នៅរាជវាំង Buckingham Palace ក្នុងទីក្រុងឡុងដ៍។
![សត្វផែងគ្វីន (penguin) ពីតំបន់អាហ្វ្រិក ដែលមានពាក់ក្រណាត់ពណ៌ក្រហមនិងបៃតងសម្រាប់ថ្ងៃឈប់សម្រាក កំពុងដើរនៅក្នុងឧទ្យានសត្វទឹក Hakkeijima Sea Paradise ក្នុងទីក្រុងយ៉ូកូហាម៉ា (Yokohama) នៅភាគនិរតីនៃប្រទេសជប៉ុន។](https://gdb.voanews.com/218dc6a2-8331-472c-a4ad-5e6a1f2aaf9f_w1024_q10_s.jpg)
៧
សត្វផែងគ្វីន (penguin) ពីតំបន់អាហ្វ្រិក ដែលមានពាក់ក្រណាត់ពណ៌ក្រហមនិងបៃតងសម្រាប់ថ្ងៃឈប់សម្រាក កំពុងដើរនៅក្នុងឧទ្យានសត្វទឹក Hakkeijima Sea Paradise ក្នុងទីក្រុងយ៉ូកូហាម៉ា (Yokohama) នៅភាគនិរតីនៃប្រទេសជប៉ុន។
![រូបភាពនេះបង្ហាញពីបំពង់បង្ហូរប្រេងសំខាន់បំផុតរបស់ប្រទេសអូទ្រីស នៅទីក្រុង Baumgarten ភាគខាងកើតទីក្រុងវីយ៉ែន ដែលបានផ្ទុះធ្វើឲ្យកក្រើកដល់តំបន់នៅជុំវិញនោះ។](https://gdb.voanews.com/da6c65b6-c732-43d3-a830-730fc30a62d4_w1024_q10_s.jpg)
៨
រូបភាពនេះបង្ហាញពីបំពង់បង្ហូរប្រេងសំខាន់បំផុតរបស់ប្រទេសអូទ្រីស នៅទីក្រុង Baumgarten ភាគខាងកើតទីក្រុងវីយ៉ែន ដែលបានផ្ទុះធ្វើឲ្យកក្រើកដល់តំបន់នៅជុំវិញនោះ។
![អ្នកសិល្បៈចិនម្នាក់និងជាសកម្មជនបរិស្ថានឈ្មោះ Kong Ning បានបង្ហាញការច្នៃប្រឌិតចុងក្រោយរបស់នាង ដើម្បីគាំទ្រដល់កិច្ចប្រជុំកំពូល «ភពផែនដីតែមួយ» នៅទីក្រុង Boulogne-Billancourt ជិតទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/39e372f4-396b-4b83-8680-35a12399df86_w1024_q10_s.jpg)
៩
អ្នកសិល្បៈចិនម្នាក់និងជាសកម្មជនបរិស្ថានឈ្មោះ Kong Ning បានបង្ហាញការច្នៃប្រឌិតចុងក្រោយរបស់នាង ដើម្បីគាំទ្រដល់កិច្ចប្រជុំកំពូល «ភពផែនដីតែមួយ» នៅទីក្រុង Boulogne-Billancourt ជិតទីក្រុងប៉ារីស ប្រទេសបារាំង។
![ស្ត្រីជនជាតិអាហ្វហ្គានីស្ថានហ៊ុំមុខជិត កំពុងដើរនៅពេលពួកគេចេញពីផ្សារមួយក្នុងទីក្រុង Mazar-i-Sharif។](https://gdb.voanews.com/e7cf3230-01ef-4eda-98b1-2abee5385ab6_w1024_q10_s.jpg)
១០
ស្ត្រីជនជាតិអាហ្វហ្គានីស្ថានហ៊ុំមុខជិត កំពុងដើរនៅពេលពួកគេចេញពីផ្សារមួយក្នុងទីក្រុង Mazar-i-Sharif។