រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អ៊ីរ៉ាក់ សហរដ្ឋអាមេរិក ឈីលី ឥណ្ឌា ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ១១ ធ្នូ ២០១៩

១
បាតុករប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ាក់បង្ហាញកន្ត្រកមួយពេញដោយសំបកគ្រាប់កាំភ្លើងក្នុងរដ្ឋធានីបាកដាដ។

២
ប៉ូលិសម្នាក់វាយមេធាវីអំឡុងការប៉ះទង្គិចរវាងក្រុមមេធាវីនិងវេជ្ជបណ្ឌិតក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។ មានអ្នកជំងឺបេះដូងយ៉ាងតិច៣នាក់បានស្លាប់បន្ទាប់ពីមេធាវីមួយក្រុមវាយប្រហារវេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យបេះដូងមួយក្នុងទីក្រុង Lahore។

៣
បាតុករស្រែកពាក្យស្លោកអំឡុងបាតុកម្មមួយប្រឆាំងនឹងវិសោធនកម្មច្បាប់សញ្ជាតិ ដែលនឹងផ្តល់សញ្ជាតិដល់ជនជាតិភាគតិចប្រកាន់សាសនាដែលត្រូវបានគេធ្វើទុក្ខបុកម្នេញក្នុងប្រទេសកាន់សាសនាឥស្លាមជិតខាងនៅ Guwahati ប្រទេសឥណ្ឌា។

៤
ក្មេងប្រុសម្នាក់ឈរនៅខាងក្នុងព្រះវិហារឥស្លាមដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនៅបន្ទាយអាកាសយោធាអាមេរិក Bagram ភាគខាងជើងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៥
បាតុករលើកស្លាកក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលឈីលីក្នុងទីក្រុង Santiago កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

៦
បុគ្គលិកកំពុងធ្វើការសម្អាតទីដែលមានការបាញ់ប្រហារនៅថ្ងៃអង្គារដែលបណ្តាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិតក្នុងផ្សារអាហារមួយក្នុងទីក្រុង Jersey City រដ្ឋ New Jersey។

៧
អតីតផលិតករភាពយន្តលោក Harvey Weinstein ចាកចេញពីតុលាការក្នុងទីក្រុងញូវយ៉ក។

៨
រថយន្តជាច្រើនស្ថិតនៅក្រោមការដ្ឋានសាងសង់មួយបន្ទាប់ពីមានការបាក់ផ្លូវដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Brasilia ប្រទេសប្រេស៊ីលកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។