រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ថៃ រុស្ស៊ី និងប៉ាគីស្ថាន។
រូបភាពជុំវិញពិភពលោក ១១ ធ្នូ ២០១៨

១
ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំអង្គុយជិតអនុប្រធានាធិបតី Mike Pence (ឆ្វេងទីពីរ) ជួបជាមួយនឹងមេដឹកនាំសភាប្រជាធិបតេយ្យលោក Chuck Schumer និងអ្នកស្រី Nancy Pelosi នៅក្នុងសេតវិមានក្នងុរដ្ឋធានីវ៉ាស៊ីនតោន។

២
ប៉ូលិសប្រដាប់អាវុធឆក់បុរសម្នាក់នៅក្នុងវិមានសភាក្នុងទីក្រុងឡុងដ៏។

៣
សិស្សវិទ្យាល័យធ្វើបាតុកម្មនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងដើម្បីធ្វើការប្រឆាំងនឹងកំណែទម្រង់វិស័យអប់រំរួមមានការប្រឡងចូលមហាវិទ្យាល័យតឹងតែងជាងមុន។

៤
នាង H'Hen Nie នៃប្រទេសវៀតណាមនៅលើឆាកអំឡុងការបង្ហាញឈុតជាតិក្នុងកម្មវិធីប្រឡងបវកញ្ញាសកលលោកឆ្នាំ២០១៨ក្នុងខេត្ត Chonburi ប្រទេសថៃកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

៥
បាតុករពាក់អាវលឿងកំពុងមើលប្រធានាធិបតីបារាំងលោក Emmanuel Macron នៅលើកញ្ចក់ទូរទស្សន៍ក្នុងទីក្រុង La Ciotat ប្រទេសបារាំងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

៦
ក្មេងប្រុសជនជាតិប៉ាគីស្ថានម្នាក់ឈរលើរទេះដឹកថង់ប្លាស្ទិកដាក់សម្រាកក្នុងទីក្រុង Lahore ។

៧
រថយន្តកំពុងស្ទះនៅលើស្ពានមួយក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។