រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស អេមីរ៉ាតអារ៉ាប់រួម អេស្ប៉ាញ ម៉ិកស៊ិក អ៊ីស្រាអែល ចិន និងម៉ាល់ត៍។
រូបភាពជុំវិញពិភពលោក ១១ ធ្នូ ២០១៧
![ស្ត្រីក្មេងៗពីរនាក់សែងរូបក្តាន់មួយកាត់វិមាន 10 Downing Street នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស។](https://gdb.voanews.com/21d20d56-74db-4905-8f0f-e7d4efb7d5df_w1024_q10_s.jpg)
១
ស្ត្រីក្មេងៗពីរនាក់សែងរូបក្តាន់មួយកាត់វិមាន 10 Downing Street នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
![ព្រះអាទិត្យអស្តង្គតនៅពីក្រោយសណ្ឋាគារ Fairmont ក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/405a8b1b-ba80-495e-bf6c-ef45940e7554_w1024_q10_s.jpg)
២
ព្រះអាទិត្យអស្តង្គតនៅពីក្រោយសណ្ឋាគារ Fairmont ក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![មន្ត្រីអនុវត្តច្បាប់កំពុងនៅកន្លែងកើតហេតុបន្ទាប់ពីមានការបំផ្ទុះមួយនៅក្បែរទីលាន Times Square ក្នុងក្រុងញូវយ៉ក។ ប៉ូលិសនិយាយថា បុរសម្នាក់ដែលមានបំពាក់នូវគ្រាប់បែករាងបំពង់ទីបជាប់នឹងខ្លួនបានចុចឧបករណ៍នេះនៅក្នុងផ្លូវអ្នកធ្វើដំណើរនៅក្រោមផ្លូវលេខ៤២នៅចន្លោះមហាវិថីទី៧ និងទី៨។](https://gdb.voanews.com/8afdf9a9-a2f2-48e5-8960-241416570102_w1024_q10_s.jpg)
៣
មន្ត្រីអនុវត្តច្បាប់កំពុងនៅកន្លែងកើតហេតុបន្ទាប់ពីមានការបំផ្ទុះមួយនៅក្បែរទីលាន Times Square ក្នុងក្រុងញូវយ៉ក។ ប៉ូលិសនិយាយថា បុរសម្នាក់ដែលមានបំពាក់នូវគ្រាប់បែករាងបំពង់ទីបជាប់នឹងខ្លួនបានចុចឧបករណ៍នេះនៅក្នុងផ្លូវអ្នកធ្វើដំណើរនៅក្រោមផ្លូវលេខ៤២នៅចន្លោះមហាវិថីទី៧ និងទី៨។
![រលកបោកបក់លើប៉មមួយនៅមាត់សមុទ្រ Viavelez នៅតំបន់ Asturias ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/8edf420e-3399-4904-ac3e-1adb6374570b_w1024_q10_s.jpg)
៤
រលកបោកបក់លើប៉មមួយនៅមាត់សមុទ្រ Viavelez នៅតំបន់ Asturias ប្រទេសអេស្ប៉ាញ។
![កងកម្លាំង Mossos d'Esquadra របស់តំបន់ Catalan ប៉ះទង្គិចជាមួយនឹងបាតុករ ខណៈដែលប៉ូលិសនៅយាមតំបន់មួយជុំវិញសារមន្ទីរ Lleida នៅភាគខាងលិចនៃតំបន់ Catalonia ប្រទេសអេស្ប៉ាញ។ ប៉ូលិសនៅក្នុងក្រុង Lleida បានប៉ះទង្គិចជាមួយនឹងក្រុមបាតុករប្រឆាំងនឹងការបញ្ជារបស់តុលាការដែលឲ្យសារមន្ទីរក្នុងក្រុងនេះប្រគល់វត្ថុសិល្បៈបែបសាសនាចំនួន៤៤ទៅឲ្យរដ្ឋាភិបាលតំបន់ Aragon ដែលនៅជាប់នឹងតំបន់ Catalan។](https://gdb.voanews.com/c4b9fded-7f53-4ecb-9c5c-6a9720f0c30e_w1024_q10_s.jpg)
៥
កងកម្លាំង Mossos d'Esquadra របស់តំបន់ Catalan ប៉ះទង្គិចជាមួយនឹងបាតុករ ខណៈដែលប៉ូលិសនៅយាមតំបន់មួយជុំវិញសារមន្ទីរ Lleida នៅភាគខាងលិចនៃតំបន់ Catalonia ប្រទេសអេស្ប៉ាញ។ ប៉ូលិសនៅក្នុងក្រុង Lleida បានប៉ះទង្គិចជាមួយនឹងក្រុមបាតុករប្រឆាំងនឹងការបញ្ជារបស់តុលាការដែលឲ្យសារមន្ទីរក្នុងក្រុងនេះប្រគល់វត្ថុសិល្បៈបែបសាសនាចំនួន៤៤ទៅឲ្យរដ្ឋាភិបាលតំបន់ Aragon ដែលនៅជាប់នឹងតំបន់ Catalan។
![លោក Rogelio បំពាក់ចិញ្ចៀនរៀបការលើម្រាមដៃរបស់នាង Miriam នៅពេលពួកគេរៀបការនៅជញ្ជាំងព្រំដែនម៉ិកស៊ិក និងសហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍ «Keep our dream alive» នៅក្នុងក្រុង Ciudad Juarez រដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។](https://gdb.voanews.com/77a3ee53-a648-48b8-b1e3-280d50ef2c4f_w1024_q10_s.jpg)
៦
លោក Rogelio បំពាក់ចិញ្ចៀនរៀបការលើម្រាមដៃរបស់នាង Miriam នៅពេលពួកគេរៀបការនៅជញ្ជាំងព្រំដែនម៉ិកស៊ិក និងសហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍ «Keep our dream alive» នៅក្នុងក្រុង Ciudad Juarez រដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។
![កងកម្លាំងអ៊ីស្រាអែលប៉ះទង្គិចជាមួយនឹងបាតុករប៉ាឡេស្ទីននៅក្នុងក្រុង Ramallah នៃតំបន់ West Bank ខណៈដែលបាតុកម្មនៅតែបន្តធ្វើឡើងនៅក្នុងមជ្ឈឹមបូព៌ា និងកន្លែងផ្សេងៗទៀតប្រឆាំងនឹងការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល។](https://gdb.voanews.com/821c542e-7890-41ca-ad7b-976347e33224_w1024_q10_s.jpg)
៧
កងកម្លាំងអ៊ីស្រាអែលប៉ះទង្គិចជាមួយនឹងបាតុករប៉ាឡេស្ទីននៅក្នុងក្រុង Ramallah នៃតំបន់ West Bank ខណៈដែលបាតុកម្មនៅតែបន្តធ្វើឡើងនៅក្នុងមជ្ឈឹមបូព៌ា និងកន្លែងផ្សេងៗទៀតប្រឆាំងនឹងការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល។
![សុនខមួយក្បាលលោតចាប់ព្រិល នៅក្នុងក្រុង Godewaersvelde ប្រទេសបារាំង។](https://gdb.voanews.com/ecb80bb2-5424-446d-9595-b3e5615ddee8_w1024_q10_s.jpg)
៨
សុនខមួយក្បាលលោតចាប់ព្រិល នៅក្នុងក្រុង Godewaersvelde ប្រទេសបារាំង។
![ព្រះវិហារមួយដែលកំពុងសាងសង់ត្រូវបានឆាបឆេះនៅក្នុងក្រុង Mianzhu ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។](https://gdb.voanews.com/e40b43c3-3648-4450-97ba-7b7e229e27f6_w1024_q10_s.jpg)
៩
ព្រះវិហារមួយដែលកំពុងសាងសង់ត្រូវបានឆាបឆេះនៅក្នុងក្រុង Mianzhu ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។
![អ្នកជ្រមុជទឹកម្នាក់តុបតែងជា Santa Claus ឲ្យចំណីត្រីនៅក្នុងអាងត្រីមួយនៅជលវប្យដ្ឋានអាងចិញ្ចឹមត្រី Malta National Aquarium នៅក្នុងក្រុង Qawra ប្រទេសម៉ាល់ត៍។](https://gdb.voanews.com/676e3909-8b50-4d2f-8f17-0fdb50823f31_w1024_q10_s.jpg)
១០
អ្នកជ្រមុជទឹកម្នាក់តុបតែងជា Santa Claus ឲ្យចំណីត្រីនៅក្នុងអាងត្រីមួយនៅជលវប្យដ្ឋានអាងចិញ្ចឹមត្រី Malta National Aquarium នៅក្នុងក្រុង Qawra ប្រទេសម៉ាល់ត៍។
![សត្វអូដ្ឋមួយក្បាលត្រូវបានគេនាំយកទៅវះកាត់ជើងនៅមន្ទីរពេទ្យ Dubai Camel Hospital នៅក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/b45fef65-c561-4434-abd8-4ebbe6043524_w1024_q10_s.jpg)
១១
សត្វអូដ្ឋមួយក្បាលត្រូវបានគេនាំយកទៅវះកាត់ជើងនៅមន្ទីរពេទ្យ Dubai Camel Hospital នៅក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។