កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៨ ធ្នូ ២០១៨
![លោកស្រី Annegret Kramp-Karrenbauer ត្រូវបានស្វាគមន៍ដោយលោកស្រីអធិការបតីអាល្លឺម៉ង Angela Merkel ក្រោយពេលលោកស្រី ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្ត ហៅកាត់ថា CDU ក្នុងអំឡុងពេលនៃការធ្វើសមាជបក្សនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/66aa49af-ece7-4f1e-b9e2-710046d85f1d_w1024_q10_s.jpg)
១
លោកស្រី Annegret Kramp-Karrenbauer ត្រូវបានស្វាគមន៍ដោយលោកស្រីអធិការបតីអាល្លឺម៉ង Angela Merkel ក្រោយពេលលោកស្រី ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្ត ហៅកាត់ថា CDU ក្នុងអំឡុងពេលនៃការធ្វើសមាជបក្សនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
![ទង់ជាតិបារាំងមួយនិងថូពណ៌លឿង ត្រូវបានគេឃើញនៅរង្វង់មូលមួយដែលហ៊ុំព័ទ្ធទៅដោយពួកបាតុករមានថូពណ៌លឿង នៅទីក្រុង Roppenheim ប្រទេសបារាំង។](https://gdb.voanews.com/38cce543-eb30-4c7e-a069-7190f269a6aa_w1024_q10_s.jpg)
២
ទង់ជាតិបារាំងមួយនិងថូពណ៌លឿង ត្រូវបានគេឃើញនៅរង្វង់មូលមួយដែលហ៊ុំព័ទ្ធទៅដោយពួកបាតុករមានថូពណ៌លឿង នៅទីក្រុង Roppenheim ប្រទេសបារាំង។
![ក្រុមសិស្សសាលាវិទ្យាល័យធ្វើបាតុកម្មនៅមុខប៉ូលិសបង្ក្រាបកុបកម្មនៅទីក្រុង Lyon ដើម្បីប្រឆាំងនឹងការធ្វើកំណែទម្រង់ខុសៗគ្នាក្នុងវិស័យអប់រំ ដែលរួមមានទាំងការត្រួតពិនិត្យ និងការប្រឡងចូលសាកលវិទ្យាល័យដែលកាន់តែតឹងរ៉ឹងជាងមុន។](https://gdb.voanews.com/3f59a886-4ffd-4bd1-89b8-a1d1b33b7103_w1024_q10_s.jpg)
៣
ក្រុមសិស្សសាលាវិទ្យាល័យធ្វើបាតុកម្មនៅមុខប៉ូលិសបង្ក្រាបកុបកម្មនៅទីក្រុង Lyon ដើម្បីប្រឆាំងនឹងការធ្វើកំណែទម្រង់ខុសៗគ្នាក្នុងវិស័យអប់រំ ដែលរួមមានទាំងការត្រួតពិនិត្យ និងការប្រឡងចូលសាកលវិទ្យាល័យដែលកាន់តែតឹងរ៉ឹងជាងមុន។
![ក្រុមបាតុករកាន់គ្រាប់បែកសាំង ក្នុងពេលធ្វើបាតុកម្មនៅទីក្រុងអាថែន ដើម្បីប្រារព្ធខួប១០ឆ្នាំនៃការបាញ់សម្លាប់យុវជនម្នាក់ដែលការបាញ់នោះធ្វើឲ្យផ្ទុះកុបកម្មជាច្រើននៅក្នុងប្រទេសក្រិក។](https://gdb.voanews.com/a2992b48-a7b5-4b22-8181-3ee823de4abe_w1024_q10_s.jpg)
៤
ក្រុមបាតុករកាន់គ្រាប់បែកសាំង ក្នុងពេលធ្វើបាតុកម្មនៅទីក្រុងអាថែន ដើម្បីប្រារព្ធខួប១០ឆ្នាំនៃការបាញ់សម្លាប់យុវជនម្នាក់ដែលការបាញ់នោះធ្វើឲ្យផ្ទុះកុបកម្មជាច្រើននៅក្នុងប្រទេសក្រិក។
![ស្ត្រីជនជាតិឥណ្ឌាម្នាក់ឈរនៅក្នុងជួរដើម្បីរង់ចាំគូសសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្នុងការបោះឆ្នោតសភានៅទីក្រុង Jodhpur រដ្ឋ Rajasthan។](https://gdb.voanews.com/b6660879-d94e-49dd-894b-6c3bec8f3256_w1024_q10_s.jpg)
៥
ស្ត្រីជនជាតិឥណ្ឌាម្នាក់ឈរនៅក្នុងជួរដើម្បីរង់ចាំគូសសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្នុងការបោះឆ្នោតសភានៅទីក្រុង Jodhpur រដ្ឋ Rajasthan។
![ក្មេងម្នាក់អង្គុយនៅលើរទេះ នៅខណៈដែលក្មេងផ្សេងទៀតលេងព្រិលសិប្បនិម្មិត ក្នុងរដូវបុណ្យណូអែល នៅ Lippo Mall Puri រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/f5855ef7-d88b-4363-8f08-3ec22c7ca57b_w1024_q10_s.jpg)
៦
ក្មេងម្នាក់អង្គុយនៅលើរទេះ នៅខណៈដែលក្មេងផ្សេងទៀតលេងព្រិលសិប្បនិម្មិត ក្នុងរដូវបុណ្យណូអែល នៅ Lippo Mall Puri រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
![ក្មេងប្រុសជនជាតិហ្វីលីពីនម្នាក់កំពុងមើលការដាក់តាំងដែលបង្ហាញពីការធ្វើទុក្ខបុកម្នេញរបស់យោធាទៅលើប្រជាជន នៅក្នុងខេត្តផ្សេងៗ នៅពេលដែលពួកបាតុករអំពាវនាវឲ្យបញ្ចប់ច្បាប់អាជ្ញាសឹក ក្នុងពេលមានការជួបជុំមួយនៅជិតវិមាន Malacanang ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/fb62148f-156d-4117-ad41-1d692ff1165b_w1024_q10_s.jpg)
៧
ក្មេងប្រុសជនជាតិហ្វីលីពីនម្នាក់កំពុងមើលការដាក់តាំងដែលបង្ហាញពីការធ្វើទុក្ខបុកម្នេញរបស់យោធាទៅលើប្រជាជន នៅក្នុងខេត្តផ្សេងៗ នៅពេលដែលពួកបាតុករអំពាវនាវឲ្យបញ្ចប់ច្បាប់អាជ្ញាសឹក ក្នុងពេលមានការជួបជុំមួយនៅជិតវិមាន Malacanang ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![សញ្ញាសម្រាប់អ្នកថ្មើជើងបង្ហាញរូបលោក Elvis Presley ដែលជាតារាចម្រៀងចង្វាក់រ៉ក និងរ៉ូល (rock and roll) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក នៅភ្លើងស្តុបមួយ នៅក្រុង Friedberg ជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/5745972a-2cf7-4fd8-831c-d0465eeb6b07_w1024_q10_s.jpg)
៨
សញ្ញាសម្រាប់អ្នកថ្មើជើងបង្ហាញរូបលោក Elvis Presley ដែលជាតារាចម្រៀងចង្វាក់រ៉ក និងរ៉ូល (rock and roll) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក នៅភ្លើងស្តុបមួយ នៅក្រុង Friedberg ជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![ឆ្កែមួយក្បាលនៃក្រុមរៃអង្គាសថវិកាសម្រាប់មនុស្សធម៌ឈ្មោះថា Canine Partners សម្ដែងជាក្មេងរើសបាល់ក្នុងពេលប្រកួតកីឡាតិន្នីស រវាងក្រុមលោក Mansour Bahrami និងលោក Juan Carlos Ferrero ប្រកួតជាមួយក្រុមលោក Henri Leconte និង Mikael Pernfors នៅទីលាន Royal Albert Hall ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/b7f42e43-ec98-4669-82b7-f57e5e6cdfd5_w1024_q10_s.jpg)
៩
ឆ្កែមួយក្បាលនៃក្រុមរៃអង្គាសថវិកាសម្រាប់មនុស្សធម៌ឈ្មោះថា Canine Partners សម្ដែងជាក្មេងរើសបាល់ក្នុងពេលប្រកួតកីឡាតិន្នីស រវាងក្រុមលោក Mansour Bahrami និងលោក Juan Carlos Ferrero ប្រកួតជាមួយក្រុមលោក Henri Leconte និង Mikael Pernfors នៅទីលាន Royal Albert Hall ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ឆ្មាមួយក្បាលដេកនៅក្នុងប្រអប់ដាក់ស្វាយនៅក្នុងហាងលក់ទំនិញមួយនៅទីក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/3f73be9d-3838-4064-a578-6c08c2de2b43_w1024_q10_s.jpg)
១០
ឆ្មាមួយក្បាលដេកនៅក្នុងប្រអប់ដាក់ស្វាយនៅក្នុងហាងលក់ទំនិញមួយនៅទីក្រុងបាងកក ប្រទេសថៃ។