បណ្តុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និង ទិដ្ឋភាពនានាពីជុំវិញពិភពលោក ០៧ ធ្នូ ២០១៧
រូបភាពជុំវិញពិភពលោក ០៧ ធ្នូ ២០១៧
![បាតុករប៉ាឡេស្ទីនម្នាក់ដុតទង់ជាតិអាមេរិក ក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល នៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល។](https://gdb.voanews.com/8a3cc734-fc38-4762-95d9-130d20f89679_w1024_q10_s.jpg)
១
បាតុករប៉ាឡេស្ទីនម្នាក់ដុតទង់ជាតិអាមេរិក ក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល នៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល។
![បុគ្គលិករបស់ក្រុម Pizzaioli Acrobats Coldiretti សម្តែង«ភីហ្សាបង្វិល» ដើម្បីអបអរសាទរការសម្រេចរបស់អង្គការយូណេស្កូ ដែលបានដាក់បញ្ចូលភីហ្សារបស់នេប៉ាល់ ឈ្មោះថា «Pizzaiuolo» ក្នុងបញ្ជីបេតិកភណ្ឌអរូបី ក្នុងប្រទេសនេប៉ាល់។](https://gdb.voanews.com/537ea793-f341-4927-9adb-80728de11961_w1024_q10_s.jpg)
២
បុគ្គលិករបស់ក្រុម Pizzaioli Acrobats Coldiretti សម្តែង«ភីហ្សាបង្វិល» ដើម្បីអបអរសាទរការសម្រេចរបស់អង្គការយូណេស្កូ ដែលបានដាក់បញ្ចូលភីហ្សារបស់នេប៉ាល់ ឈ្មោះថា «Pizzaiuolo» ក្នុងបញ្ជីបេតិកភណ្ឌអរូបី ក្នុងប្រទេសនេប៉ាល់។
![ទាហានអ៊ីស្រាអែលបំបែកហ្វូងបាតុករប៉ាឡេស្ទីននៅខាងក្រៅច្រកទ្វារ Damascus Gate ក្នុងទីក្រុងចាស់នៃក្នុងទីក្រុងហ្ស៊េរុយសាឡិម។](https://gdb.voanews.com/4fed343d-9b6c-4c1f-b2b6-2e10a88d6377_w1024_q10_s.jpg)
៣
ទាហានអ៊ីស្រាអែលបំបែកហ្វូងបាតុករប៉ាឡេស្ទីននៅខាងក្រៅច្រកទ្វារ Damascus Gate ក្នុងទីក្រុងចាស់នៃក្នុងទីក្រុងហ្ស៊េរុយសាឡិម។
![មហាវិថី 101 Highway ត្រូវបានបិទចរាចរណ៍ក្រោយពេលភ្លើងព្រៃបានឆេះកាត់ផ្លូវឆ្លងទៅដល់មហាវិថី Pacific Coast Highway ក្នុងក្រុង Ventura រដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/a50513a3-353b-43dc-bc72-10cbc4371939_w1024_q10_s.jpg)
៤
មហាវិថី 101 Highway ត្រូវបានបិទចរាចរណ៍ក្រោយពេលភ្លើងព្រៃបានឆេះកាត់ផ្លូវឆ្លងទៅដល់មហាវិថី Pacific Coast Highway ក្នុងក្រុង Ventura រដ្ឋកាលីហ្វ័រញ៉ា។
![ក្រុមអ្នកលក់កំពុងលក់ផ្កា Marigold នៅហាងលក់ផ្កាបោះដុំនៅក្រុង Lucknow រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។](https://gdb.voanews.com/60019cc4-d678-47bf-946e-4c89a6b82e2f_w1024_q10_s.jpg)
៥
ក្រុមអ្នកលក់កំពុងលក់ផ្កា Marigold នៅហាងលក់ផ្កាបោះដុំនៅក្រុង Lucknow រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
![បុរសម្នាក់កំពុងដើរកាត់រូបគំនូរលើជញ្ជាំងដែលបង្ហាញរូបក្មេងម្នាក់ នៅកណ្ដាលរូបទង់ជាតិរបស់ប្រេស៊ីល ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។](https://gdb.voanews.com/473941be-5e1d-4afe-b4ee-d35f9d6c4455_w1024_q10_s.jpg)
៦
បុរសម្នាក់កំពុងដើរកាត់រូបគំនូរលើជញ្ជាំងដែលបង្ហាញរូបក្មេងម្នាក់ នៅកណ្ដាលរូបទង់ជាតិរបស់ប្រេស៊ីល ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។
![មនុស្សកំពុងដើរនៅលើទីវាលដែលពោរពេញទៅដោយទឹកកកនៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុង Höchenschwand។ នៅពីក្រោយនោះគឺជាជួរភ្នំ Alps របស់ស្វ៊ីស ដែលភ្នំនេះគ្រប់ដណ្ដប់ដោយទឹកកកនៅផ្នែកខ្លះ។](https://gdb.voanews.com/554bc0aa-b4ea-4d63-ac5c-83dd7ec7a6b0_w1024_q10_s.jpg)
៧
មនុស្សកំពុងដើរនៅលើទីវាលដែលពោរពេញទៅដោយទឹកកកនៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុង Höchenschwand។ នៅពីក្រោយនោះគឺជាជួរភ្នំ Alps របស់ស្វ៊ីស ដែលភ្នំនេះគ្រប់ដណ្ដប់ដោយទឹកកកនៅផ្នែកខ្លះ។
![ក្រុមអ្នកគាំទ្រឯករាជ្យរបស់តំបន់ Catalonia ប្រមូលផ្តុំគ្នាដើម្បីចាប់ផ្តើមធ្វើបាតុកម្មនៅជិតទីស្នាក់ការកណ្ដាលរបស់សហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។](https://gdb.voanews.com/bbea35d0-3b97-4ec3-bb2e-09bda8932a9c_w1024_q10_s.jpg)
៨
ក្រុមអ្នកគាំទ្រឯករាជ្យរបស់តំបន់ Catalonia ប្រមូលផ្តុំគ្នាដើម្បីចាប់ផ្តើមធ្វើបាតុកម្មនៅជិតទីស្នាក់ការកណ្ដាលរបស់សហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។
![អ្នកទស្សនាម្នាក់កំពុងមើលរូបគំនូរប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងការតាំងពិព័រណ៍មួយដែលគេដាក់ឈ្មោះថា «ពូទីនដ៏អស្ចារ្យ» នៅសារមន្ទីរ UMAM ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/986ebbb7-0382-4e05-99b4-dbf032bc2c3c_w1024_q10_s.jpg)
៩
អ្នកទស្សនាម្នាក់កំពុងមើលរូបគំនូរប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងការតាំងពិព័រណ៍មួយដែលគេដាក់ឈ្មោះថា «ពូទីនដ៏អស្ចារ្យ» នៅសារមន្ទីរ UMAM ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![អ្នកបើកបររថយន្តកង់បីឥណ្ឌាម្នាក់ កំពុងពិនិត្យទូរស័ព្ទរបស់លោក នៅពេលលោកសម្រាកពេលមានភ្លៀងធ្លាក់ក្នុងទីក្រុងមុមបៃ (Mumbai)។](https://gdb.voanews.com/d6da8a13-ca7a-4717-aabb-dfaac9bf7dc9_w1024_q10_s.jpg)
១០
អ្នកបើកបររថយន្តកង់បីឥណ្ឌាម្នាក់ កំពុងពិនិត្យទូរស័ព្ទរបស់លោក នៅពេលលោកសម្រាកពេលមានភ្លៀងធ្លាក់ក្នុងទីក្រុងមុមបៃ (Mumbai)។
![ទិដ្ឋភាពនៅទីក្រុងចាស់ក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលគេមើលតាមទ្វារមានរាងផ្កាយ។](https://gdb.voanews.com/29a4f85e-14b4-4f40-a43a-7b251270a3b3_w1024_q10_s.jpg)
១១
ទិដ្ឋភាពនៅទីក្រុងចាស់ក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលគេមើលតាមទ្វារមានរាងផ្កាយ។
![អ្នកជំនាញថតរូប លោក Sebastiao Salgado (ឆ្វេង) ត្រូវបានស្វាគមន៍ដោយនាយកជនជាតិបារាំងនិងជាអ្នកជំនាញថតរូប Yann Arthus Bertrand នៅពេលលោកត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់ «ការសិក្សាផ្នែកវិចត្រសិល្បៈបារាំង»។](https://gdb.voanews.com/36c6f4d4-e9c9-439a-8971-f4a07cebb8a1_w1024_q10_s.jpg)
១២
អ្នកជំនាញថតរូប លោក Sebastiao Salgado (ឆ្វេង) ត្រូវបានស្វាគមន៍ដោយនាយកជនជាតិបារាំងនិងជាអ្នកជំនាញថតរូប Yann Arthus Bertrand នៅពេលលោកត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់ «ការសិក្សាផ្នែកវិចត្រសិល្បៈបារាំង»។