កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៦ ធ្នូ ២០១៨
![មនុស្សម្នាគោរពសាកសពរបស់អតីតប្រធានាធិបតី George H.W. Bush ដែលដឹកតាមរថភ្លើងនៅផ្លូវចេញពី Spring ទៅស្ថានីយ៍រថភ្លើង College Station ក្នុងរដ្ឋតិចសាស។](https://gdb.voanews.com/527e8858-54df-4fce-b9ca-9756ad645b32_w1024_q10_s.jpg)
១
មនុស្សម្នាគោរពសាកសពរបស់អតីតប្រធានាធិបតី George H.W. Bush ដែលដឹកតាមរថភ្លើងនៅផ្លូវចេញពី Spring ទៅស្ថានីយ៍រថភ្លើង College Station ក្នុងរដ្ឋតិចសាស។
![មឈូសដាក់សាកសពអតីតប្រធានាធិបតីសហរដ្ឋអាមេរិក George H.W. Bush ដែលមានរុំទៅដោយទង់ជាតិត្រូវបានសែងដោយកងសន្តិសុខយោធានៅ Spring ក្នុងរដ្ឋតិចសាស នៅពេលសាកសពត្រូវបានដឹកតាមរថភ្លើង Union Pacific។](https://gdb.voanews.com/08a63531-c932-4201-a18c-2599eddd93dd_w1024_q10_s.jpg)
២
មឈូសដាក់សាកសពអតីតប្រធានាធិបតីសហរដ្ឋអាមេរិក George H.W. Bush ដែលមានរុំទៅដោយទង់ជាតិត្រូវបានសែងដោយកងសន្តិសុខយោធានៅ Spring ក្នុងរដ្ឋតិចសាស នៅពេលសាកសពត្រូវបានដឹកតាមរថភ្លើង Union Pacific។
![បុគ្គលិកសុខាភិបាលម្នាក់បីក្មេងម្នាក់ដែលគេសង្ស័យថាមានផ្ទុកមេរោគអ៊ីបូឡា (Ebola) នៅមន្ទីរពេទ្យមួយនៅក្រុង Oicha នៃខេត្ត North Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។](https://gdb.voanews.com/855a57ed-0108-4399-8273-1f3ac66aebc6_w1024_q10_s.jpg)
៣
បុគ្គលិកសុខាភិបាលម្នាក់បីក្មេងម្នាក់ដែលគេសង្ស័យថាមានផ្ទុកមេរោគអ៊ីបូឡា (Ebola) នៅមន្ទីរពេទ្យមួយនៅក្រុង Oicha នៃខេត្ត North Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
![សមាជិកគ្រួសាររាជវង្សចក្រភពអង់គ្លេស Camilla (Duchess of Cornwall) ជួបជាមួយក្រុមអ្នករាំរបាំជាមួយសត្វក្ដាន់ (Reindeer Dancer) នៅឧទ្យាននិវេសដ្ឋាន Clarence House នៅទីក្រុងឡុងដ៍។](https://gdb.voanews.com/2f573264-bf99-415c-9463-2fca7f69d563_w1024_q10_s.jpg)
៤
សមាជិកគ្រួសាររាជវង្សចក្រភពអង់គ្លេស Camilla (Duchess of Cornwall) ជួបជាមួយក្រុមអ្នករាំរបាំជាមួយសត្វក្ដាន់ (Reindeer Dancer) នៅឧទ្យាននិវេសដ្ឋាន Clarence House នៅទីក្រុងឡុងដ៍។
![ក្រុមបាតុករកំពុងធ្វើបាតុកម្មនៅមុខរដ្ឋសភាប្រឆាំងនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/239ec798-9013-4059-b26a-49011df8b0fd_w1024_q10_s.jpg)
៥
ក្រុមបាតុករកំពុងធ្វើបាតុកម្មនៅមុខរដ្ឋសភាប្រឆាំងនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ក្មេងជនជាតិស៊ីរីម្នាក់ស្ពាយបាវពីក្រោយខ្នងដើរនៅជំរំអ្នកបាត់បង់ទីជម្រកដែលមានភក់ នៅជិតភូមិ Shamarin ជិតព្រំប្រទល់ជាមួយប្រទេសតួកគី នៅភាគខាងជើងនៃខេត្ត Aleppo។](https://gdb.voanews.com/5b9ca7b3-415e-4d4b-b4e3-87dbe10a3c79_w1024_q10_s.jpg)
៦
ក្មេងជនជាតិស៊ីរីម្នាក់ស្ពាយបាវពីក្រោយខ្នងដើរនៅជំរំអ្នកបាត់បង់ទីជម្រកដែលមានភក់ នៅជិតភូមិ Shamarin ជិតព្រំប្រទល់ជាមួយប្រទេសតួកគី នៅភាគខាងជើងនៃខេត្ត Aleppo។
![បុរសម្នាក់ដើរនៅពេលដែលដើមឈើត្រូវបានគ្របដណ្ដប់ដោយទឹកកកនៅក្នុងព្រៃ នៅមាត់ទន្លេ Yenisei នៅខណៈដែលធាតុអាកាសចុះត្រជាក់ក្នុងកម្រិត៣២អង្សាក្រោមសូន្យ នៅជីតទីក្រុង Krasnoyarsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។](https://gdb.voanews.com/c856a1db-eb23-4b5b-b6b5-e3c8caa937ec_w1024_q10_s.jpg)
៧
បុរសម្នាក់ដើរនៅពេលដែលដើមឈើត្រូវបានគ្របដណ្ដប់ដោយទឹកកកនៅក្នុងព្រៃ នៅមាត់ទន្លេ Yenisei នៅខណៈដែលធាតុអាកាសចុះត្រជាក់ក្នុងកម្រិត៣២អង្សាក្រោមសូន្យ នៅជីតទីក្រុង Krasnoyarsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។
![បាតុករម្នាក់ដែលរងរបួសត្រូវបានប៉ូលិសបង្ក្រាបកុបកម្មចាប់ខ្លួនក្នុងអំឡុងពេលជួបជុំគ្នានៅទីក្រុងអាថែន ប្រទេសក្រិក ដើម្បីរំឭកខួបនៃការបាញ់ប្រហាររបស់ប៉ូលិសកាលពីឆ្នាំ២០០៨ ដែលពេលនោះសិស្សសាលាម្នាក់អាយុ១៥ឆ្នាំ ឈ្មោះ Alexandros Grigoropoulos ត្រូវបានគេបាញ់។](https://gdb.voanews.com/2f3062bf-22ea-4851-9238-3824f0c17493_w1024_q10_s.jpg)
៨
បាតុករម្នាក់ដែលរងរបួសត្រូវបានប៉ូលិសបង្ក្រាបកុបកម្មចាប់ខ្លួនក្នុងអំឡុងពេលជួបជុំគ្នានៅទីក្រុងអាថែន ប្រទេសក្រិក ដើម្បីរំឭកខួបនៃការបាញ់ប្រហាររបស់ប៉ូលិសកាលពីឆ្នាំ២០០៨ ដែលពេលនោះសិស្សសាលាម្នាក់អាយុ១៥ឆ្នាំ ឈ្មោះ Alexandros Grigoropoulos ត្រូវបានគេបាញ់។
![ជនជាតិឥណ្ឌាបង្កើតជារូបអ្នកនយោបាយ Bhim Rao Ambedkar ដោយប្រើប្រាស់ពន្លឺដើម្បីរំឭកខួបនៃមរណភាពរបស់លោក នៅទីក្រុង Ahmadabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/ad78b954-a4a8-4ce9-af68-5d0b00cdfbeb_w1024_q10_s.jpg)
៩
ជនជាតិឥណ្ឌាបង្កើតជារូបអ្នកនយោបាយ Bhim Rao Ambedkar ដោយប្រើប្រាស់ពន្លឺដើម្បីរំឭកខួបនៃមរណភាពរបស់លោក នៅទីក្រុង Ahmadabad ប្រទេសឥណ្ឌា។
![ទាហានឆ័ត្រយោងរបស់អ៊ុយក្រែនដើរទៅជិតយន្តហោះ យោធា មុនពេលចាកចេញទៅកាន់តំបន់ខាងកើតនៃប្រទេសក្នុងបេសកកម្មមួយនៅមូលដ្ឋានកងទ័ពអាកាស នៅជិតក្រុង Zhytomyr ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/dd4ab64a-6784-4ce0-8771-6381892a572a_w1024_q10_s.jpg)
១០
ទាហានឆ័ត្រយោងរបស់អ៊ុយក្រែនដើរទៅជិតយន្តហោះ យោធា មុនពេលចាកចេញទៅកាន់តំបន់ខាងកើតនៃប្រទេសក្នុងបេសកកម្មមួយនៅមូលដ្ឋានកងទ័ពអាកាស នៅជិតក្រុង Zhytomyr ប្រទេសអ៊ុយក្រែន។
![ទិដ្ឋភាពនៅកន្លែងតាំងរូបចម្លាក់ខ្នាតធំ Virgin of Guadalupe (ភាពបរិសុទ្ធនៃ Guadalupe) នៅរដ្ឋម៉ិកស៊ីកូ ប្រទេសម៉ិចស៊ិក។](https://gdb.voanews.com/f13def75-e748-4a5e-bc7d-a7bcbdf8b191_w1024_q10_s.jpg)
១១
ទិដ្ឋភាពនៅកន្លែងតាំងរូបចម្លាក់ខ្នាតធំ Virgin of Guadalupe (ភាពបរិសុទ្ធនៃ Guadalupe) នៅរដ្ឋម៉ិកស៊ីកូ ប្រទេសម៉ិចស៊ិក។
![បុគ្គលិកម្នាក់ឈប់ដើម្បីថតរូបនៅជិតសារមន្ទីរ «ទីក្រុងស្ថាបត្យកម្មនំខេក» នៃសារមន្ទីរ V&A ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។](https://gdb.voanews.com/ceb94e42-07ea-4c01-b947-55a4ea86f67c_w1024_q10_s.jpg)
១២
បុគ្គលិកម្នាក់ឈប់ដើម្បីថតរូបនៅជិតសារមន្ទីរ «ទីក្រុងស្ថាបត្យកម្មនំខេក» នៃសារមន្ទីរ V&A ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។