ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​​នៅ Gaza និង​អ៊ីស្រាអែល​កើន​ដល់​៤០​នាក់​ ខណៈ​ការ​​ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង


ជនជាតិ​ប៉ាឡេស្ទីន​រត់ចេញ​ពី​អគារ​មួយ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយប្រហារ​ពី​អ៊ីស្រាអែល ទីក្រុង​ Gaza ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
ជនជាតិ​ប៉ាឡេស្ទីន​រត់ចេញ​ពី​អគារ​មួយ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយប្រហារ​ពី​អ៊ីស្រាអែល ទីក្រុង​ Gaza ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

យ៉ាង​ហោច​ណាស់មាន​មនុស្ស​៤០​នាក់​ ​ក្នុង​ដែនដី Gaza និង​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem) ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយរវាង​ក្រុម​ Hamas ​និង​កង​កម្លាំងសន្តិសុខ​អ៊ីស្រាអែល​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃពុធ។​

ប្រទេស​អ៊ីស្រាអែល​បានចាប់​ផ្តើម​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ជា​ថ្មីទៅ​លើតំបន់ Gaza កាល​ពីព្រឹក​ព្រលឹមថ្ងៃ​ពុធ​ ដោយ​សំដៅ​ទៅ​លើ​គោលដៅ​ប៉ូលិស​ និងទីតាំង​កង​សន្តិសុខ​នានា។​ អគារ​លំនៅដ្ឋាន​និង​ការិយាល័យ​ធ្វើ​ការ​មួយ​កន្លែង​ បាន​បាក់​រលំ​ដោយ​សារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល។​ ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្ថិត​ក្នុង​អគារ​ ដែល​ទទួល​រងការ​វាយប្រហារ​នោះ​ទេ។​ ​

ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នេះ​ ដែល​អ៊ីស្រាអែល​ថា​ សំដៅ​ទៅ​លើ​គោលដៅទីតាំង​បាញ់​គ្រាប់​រ៉ុក្កែត ការិយាល័យ​ចារកម្ម​ និង​ផ្ទះ​របស់​មេដឹកនាំ​ក្រុម​ Hamasនោះ​ ​ បាន​សម្លាប់មនុស្ស​ចំនួន​៣៥​នាក់​ ដែល​រួម​មាន​កុមារ​ចំនួន​១០​នាក់​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​ក្នុង​តំបន់ Gaza។​ មនុស្ស​ប្រមាណ​២០០​នាក់​ ​ទៀត​ បានរង​របួស​ក្នុង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល។

ទន្ទឹម​នឹង​នេះ​ដែរ​ ​ជន​ជាតិ​អ៊ីស្រាអែល​៥​នាក់​ ត្រូវ​បានសម្លាប់ដោយ​ការ​វាយ​ប្រហារ​គ្រាប់​រ៉ុក្កែត​របស់ក្រុម Hamas​ ​កាល​ពី​ថ្ងៃ​អង្គារ​ និង​ព្រលឹមថ្ងៃ​ពុធ​ ​ដែល​ក្នុង​នោះ​ក៏​មាន​មនុស្ស​២​នាក់​ ក្នុងទី​ក្រុង​ Ashkelon។

ក្រុម Hamas បាន​បាញ់​គ្រាប់​រ៉ុក្កែត​ប្រមាណ​៥០០​គ្រាប់ទៅ​លើ​ទី​ក្រុង Tel Aviv របស់​អ៊ីស្រាអែល និង​តំបន់​ជាប់​នោះ ចាប់​តាំង​ពីថ្ងៃ​ចន្ទ​កន្លង​ទៅ​ ដែល​ក្នុង​នោះ​រួម​មាន​គ្រាប់​មីស៊ីលចំនួន​១៣០​គ្រាប់នៅ​យប់​ថ្ងៃអង្គារ​ ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងការបំផ្លាញអគារដែល​រលំដោយ​ការ​វាយប្រហារពី​អ៊ីស្រាអែល​នោះ។

ការ​វាយ​ប្រហារ​តាម​អាកាសរបស់អ៊ីស្រាអែល​និង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​ក្រុម ​Hamas ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​ ជា​ការ​វាយ​ប្រហារ​គ្នា​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយរវាង​ក្រុមសកម្មប្រយុទ្ធ​របស់​ប៉ាឡេស្ទីន​ និង​កង​កម្លាំងរបស់​អ៊ីស្រាអែល ចាប់​តាំង​ពីសង្គ្រាម​ក្នុង​តំបន់ Gaza ​ក្នុង​ឆ្នាំ​២០១៤​មក។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង ដោយ​សារ​ការបះបោរ​ ជុំវិញ​ការ​គ្រប់គ្រងទី​ក្រុង​ហ្ស៊េរុយសាឡិម និង​ការ​ប៉ុនប៉ង​របស់អ្នក​តាំង​ទីលំនៅជនជាតិ​ជ្វីស​ ដែល​ចូល​គ្រប់គ្រងសហគមន៍​អារ៉ាប់​នៅ​ទី​នោះ៕

XS
SM
MD
LG