ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ដួល​រលំ​អគារ​ក្នុង​ក្រុង Mumbai បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​ជា​ច្រើន​ថ្ងៃ


សាកសព​របស់​ជនរងគ្រោះ​ម្នាក់​ត្រូវ​បាន​សែង​ចេញ​ពី​កន្លែង​នៃ​ការ​ដួល​រលំ​អាគារ​នៅ​ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
សាកសព​របស់​ជនរងគ្រោះ​ម្នាក់​ត្រូវ​បាន​សែង​ចេញ​ពី​កន្លែង​នៃ​ការ​ដួល​រលំ​អាគារ​នៅ​ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។

ភ្លៀង​នៅ​រដូវ​មូសុងបាន​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​នៅ​ក្នុង​ផ្នែក​នានា​នៃ​ប្រទេស​ឥណ្ឌា​ក្នុង​សប្តាហ៍​នេះ​ដែល​បាន​នាំ​ឱ្យ​មនុស្ស​ជាង​១ពាន់២រយ​នាក់​ស្លាប់​នៅ​ទូទាំង​ទ្វីប​អាស៊ី​ខាង​ត្បូង។​

អាគារ​មួយបានរលុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ក្រុង​ Mumbai ប្រទេស​ឥណ្ឌា​បណ្តាល​ឱ្យមនុស្ស​យ៉ាង​តិច​ណាស់ពីរ​នាក់​ស្លាប់ និង​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​៣០​នាក់​ទៀត​ជាប់គាំង​ក្នុង​ទី​នោះ​នៅ​ក្រោយ​រយៈពេល​មាន​ភ្លៀង​ច្រើន​ថ្ងៃ​នាំ​ឱ្យ​ក្រុង​នេះ​មាន​ទឹក​ជំនន់។​

ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ទាញ​យក​មនុស្ស​មួយ​ចំនួន​ចេញ​ពី​កម្ទេច​អាគារ​នេះ។ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា ​មាន​គ្រួសារ​៩​រស់​នៅក្នុង​អាគារ​នោះ។​

ភ្លៀង​នៅ​រដូវ​មូសុង​បានធ្វើ​ឱ្យមាន​ទឹក​ជំនន់​នៅ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ឥណ្ឌា​ក្នុង​សប្តាហ៍​នេះ​ ហើយ​ពួក​អ្នក​ព្យាករណ៍​អាកាស​បាន​និយាយ​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អាច​មាន​ភ្លៀង​ច្រើន​ថែម​ទៀត​នៅ​ក្នុង​តំបន់​នោះ​នៅ​មុន​មាន​ការ​ធូរស្រាល​នៅ​ថ្ងៃសុក្រ​ស្អែក។

ប្រទេស​នៅ​ជិត​ខាង​ប្រទេស​ឥណ្ឌា​ក៏​បាន​រង​គ្រោះ​ដោយសារ​រដូវ​មូសុង​នេះ​ដែរ​ដែល​ចាប់ផ្តើម​ក្នុង​ខែ​មិថុនា​ហើយ​មាន​ផលប៉ះពាល់​ដល់​មនុស្សជាង​៤០លាន​នាក់។​

មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ក្រុង​ Karachi ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ​គេ​រំពឹង​ថា​នឹង​មាន​ខ្យល់​ព្យុះ​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​រយៈពេល​បី​បួន​ថ្ងៃ។

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស និង​ប្រទេស​នេប៉ាល់​ក៏​មាន​ទឹក​ជំនន់​ខ្លាំង​ក្លា​ដែរ​ដែល​បាន​បង្ខិត​បង្ខំ​មនុស្ស​រាប់សែន​នាក់​ឱ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ពួក​គេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG