រូបភាពជុំវិញពិភពលោកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជាចិន អង់គ្លេស អាល្លឺម៉ង់ ឥណ្ឌូនេស៊ី បារាំង ព័រទុយហ្គាល់ ស៊ូដង់ និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២០ មិថុនា ២០១៧

១
កុមារជាច្រើនចូលរួមក្នុងការប្រកួតក្បាច់គុណកុមារនៅ Xi'an ខេត្ត Shaanxi ប្រទេសចិន។

២
ព្រះនាង Kate នៃចក្រភពអង់គ្លេស ញញឹមពេលកំពុងធ្វើដំណើរជាមួយព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Edward នៅក្នុងកិច្ចប្រជុំការប្រកួត Royal Ascot ក្នុងថ្ងៃដំបូង នៅប្រទេសអង់គ្លេស។

៣
អ្នកភូមិបានដឹកជ្រូកមួយឡើងលើទូកនាគក្នុងទិវា Dragon Canoe ដែលជាទិវាមួយដ៏សំខាន់ដើម្បីអបអរជនជាតិភាគតិច Miao ក្នុងខេត្ត Guizhou ប្រទេសចិន។

៤
ផ្កាថ្នាំមួយកំពុងរីកក្នុងចម្ការនៅ Egelsbach ក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៥
Leopold លោតចូលក្នុងទឹកនៅអាងហែលទឹកសាធារណFreibad Wostra ក្នុងទីក្រុង Dresden ប្រទេសអាល្លឺម៉ង់។

៦
ស្រ្តីម្នាក់កំពុងជិះកង់នៅក្នុងពេលព្រះអាទិត្យកំពុងចែងចាំងនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។

៧
បុរសម្នាក់អង្គុយលើក្បូនមួយនៅពេលដែលគាត់ព្យាយាមប្រមូលអេដចាយនៅទន្លេមួយក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី។

៨
មនុស្សម្នារដើរលេងក្នុងពេលអាកាសធាតុក្តៅល្មមនៅឆ្នេរសមុទ្រ Saint-Malo ភាគខាងលិចប្រទេសបារាំង។

៩
អ្នកដំណើរកំពុងមើលផ្សែងចេញពីភ្លើងសន្ធោសន្ធៅមួយនៅ Gois ស្រុកCoimbra ប្រទេសព័រទុយហ្គាល់។

១០
គ្រូសាសនា Daniel Rasash លុតជង្គង់ហើយទួញយំក្នុងការបួងសួងនៅព្រះវិហារ Yoyo Pentecostal ក្នុងជំរុំជនភៀសខ្លួន Bidi Bidi ភាគខាងជើង ប្រទេសអូហ្គង់ដា។

១១
ក្មេងប្រុសជនជាតិស៊ូដង់ម្នាក់ជិះសត្វលាមួយក្បាលឆ្លងកាត់រថក្រោះរបស់បេសកកម្មសម្ព័ន្ធអ.ស.ប.និងអាហ្រ្វិកនៅ Darfur (UNAMID) នៅក្រុងដែលត្រូវបានហែកហួរដោយសង្រ្គាម Golo ក្នុងតំបន់ភ្នំ Jebel Marra ភាគកណ្តាលតំបន់ Darfur។

១២
បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ទឹកជំនន់បន្ទាប់ពីភ្លៀងដ៏ខ្លាំងនៅជាយក្រុង Agartala ប្រទេសឥណ្ឌា។