រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសបារាំង ឥណ្ឌូនេស៊ី អ៊ីតាលី កូរ៉េខាងត្បួង អាល្លឺម៉ង់ ប៊ែលហ្ស៊ិក និងជប៉ុន។
រូបភាពជុំវិញពិភពលោក ០២ មិថុនា ២០១៦

១
រូបសំណាក Zouave នៅ Pont de l'Alma រងការលិចពាក់កណ្តាលខ្លួនពីទឹកទន្លេ Seine បន្ទាប់មានភ្លៀងធ្លាក់ខ្លាំងអស់ពេលប៉ុន្មានថ្ងៃនៅក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលរូបសំណាក នេះត្រូវបានចាត់ទុកជាចំណុចបញ្ជាក់ពីកម្រិតទឹកទន្លេ Seine។ នៅពេលដែលជើងរូបសំណាកនេះលិចទឹក ប្រតិបត្តិការទប់ទល់នឹងគ្រោះទឹកជំនន់ត្រូវបានចាត់ឡើង។

២
ស្រ្តីម្នាក់សារ៉េស្បៃរុំក្បាលនៅអំឡុងពេលដង្ហែក្បួនបែបវប្បធម៌ និងបរិស្ថាននៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

៣
តង់ជនចំណាកស្រុក និងជនភៀសខ្លួនត្រូវបានរៀបចំឡើងនៅជំរុំថ្មីមួយតាមបណ្តោយជ្រលងនៅកំពង់ផែ Dieppe ភាគខាងជើងប្រទេសបារាំង។

៤
ដំណើរក្បួនយោធាអ៊ីតាលីនៅអំឡុងថ្ងៃដង្ហែក្បួនយោធា Republic Day ក្នុងក្រុងរ៉ូម។

៥
កីឡាករ Erimuya Saturday Keigo (ខាងឆ្វេង) របស់ប្រទេសនីហ្សេរីយ៉ា ព្យាយាមដណ្តើមបាល់ពីកីឡាករ Hwang Hee-chan របស់ប្រទេសកូរ៉េខាងត្បូង នៅអំឡុងពេលការប្រកួតបាល់ទាត់អន្តរជាតិក្រមខណ្ឌយុវជនក្រោមអាយុ ២៣ឆ្នាំប្រចាំឆ្នាំ ២០១៦ ដែលមានបួនប្រទេសចូលរួមនៅឯពហុកីឡាដ្ឋាន World Cup ក្នុងក្រុង Suwon ប្រទេសកូរ៉េខាងត្បូង។

៦
ស្រ្តីម្នាក់ដើរកាត់រូបទូរសព្ទដៃដែលត្រូវបានដាក់បង្ហាញនៅខាងក្រៅហាងលក់គ្រឿងអេឡិចត្រូនិចនៅក្រុងតូក្យូ ប្រទេសជប៉ុន។

៧
នៅក្នុងរូបថតផ្តល់ឲ្យដោយសួន Pairi Daiza ខ្លាំឃ្មុំផេនដា Hao Hao ពាំកូនទើបនឹងកើតក្នុងមាត់នៅឯសួននោះក្នុងក្រុង Brugelette ប្រទេសប៊ែលហ្ស៊ិក។

៨
កម្មករម្នាក់ពីរោងចក្រដែក ArcelorMittal ក្នុងក្រុង Fos-sur-Mer ដោយពាក់ស្រោមមុខតួតុក្កតា Darth Vader ដុតភ្លើងពណ៌នៅអំឡុងពេលបាតុកម្មមួយនៅក្រុង Marseille ភាគខាងត្បូងប្រទេសបារាំង។

៩
អង្គភាព Frecce Tricolori នៃកងកម្លាំងដែនអាកាសអ៊ីតាលីបញ្ចេញផ្សែង ដែលមានពណ៌ទង់ជាតិអ៊ីតាលី ពីលើក្រុងរ៉ូម ជាផ្នែកមួយនៃការអបអរសាទរថ្ងៃបុណ្យ Republic Day។

១០
រថយន្តមួយបានទើរលើផ្ទះ បន្ទាប់ពីក្រុងតូចមួយបានរងទឹកជំនន់នៅក្រុង Simbach am Inn ប្រទេសអាល្លឺម៉ង់។ មនុស្សមួយចំនួនបានស្លាប់។

១១
អ្នកដំណើរព្យាយាមឡើងទៅលើរថភ្លើងនៅស្ថានីយ Gare de Lyon ក្នុងក្រុងប៉ារីស ប្រទេសបារាំង នៅអំឡុងពេលមានបាតុកម្មរៀបចំឡើងដោយក្រុមកម្មករសហជីពពីក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិការរថភ្លើង SNCF។