រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ មកពីប្រទេសប័រទុយហ្គាល់ វ៉េណេស៊ុយអេឡា អ៊ីស្រាអែល ចក្រភពអង់គ្លេស ស៊ីប សហរដ្ឋអាមេរិក ឥណ្ឌា ចិន អេស្ប៉ាញ និងបារាំង។
រូបភាពជុំវិញពិភពលោក ១៩ មិថុនា ២០១៧
![យន្តហោះពន្លត់អគ្គិភ័យធ្វើការបាញ់ទឹកនៅពីលើអគ្គិភ័យនៅខាងក្រៅភូមិ Pedrogao Grande ប្រទេសប័រទុយហ្គាល់។ អ្នកពន្លត់អគ្គិភ័យច្រើនជាង២.០០០នាក់ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅក្នុងកណ្តាលប្រទេសនេះ ទីដែលអណ្តាតភ្លើងបានសម្លាប់មនុស្សរាប់សិបនាក់។](https://gdb.voanews.com/bb1e2e5d-9687-4a4f-80df-225d04d27561_w1024_q10_s.jpg)
១
យន្តហោះពន្លត់អគ្គិភ័យធ្វើការបាញ់ទឹកនៅពីលើអគ្គិភ័យនៅខាងក្រៅភូមិ Pedrogao Grande ប្រទេសប័រទុយហ្គាល់។ អ្នកពន្លត់អគ្គិភ័យច្រើនជាង២.០០០នាក់ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅក្នុងកណ្តាលប្រទេសនេះ ទីដែលអណ្តាតភ្លើងបានសម្លាប់មនុស្សរាប់សិបនាក់។
![មនុស្សម្នារត់គេចក្នុងពេលប៉ះទង្គិចមួយរវាងបាតុករ និងប៉ូលិសនៅក្នុងបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro នៅក្នុងក្រុង Caracas វ៉េណេស៊ុយអេឡា។](https://gdb.voanews.com/d36de440-e704-45f1-b414-853113f2ed8d_w1024_q10_s.jpg)
២
មនុស្សម្នារត់គេចក្នុងពេលប៉ះទង្គិចមួយរវាងបាតុករ និងប៉ូលិសនៅក្នុងបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro នៅក្នុងក្រុង Caracas វ៉េណេស៊ុយអេឡា។
![សកម្មជនសន្តិភាពអ៊ីស្រាអែលបង្ហោះគោម នៅពេលពួកគេតវ៉ានឹងការកាត់បន្ថយការផ្គត់ផ្គង់ថាមពលទៅឲ្យក្រុង Gaza នៅលើឆ្នេរមួយនៅក្នុងក្រុង Ashkelon ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/f4800f30-9e3e-4e28-8bbd-c91338ed3009_w1024_q10_s.jpg)
៣
សកម្មជនសន្តិភាពអ៊ីស្រាអែលបង្ហោះគោម នៅពេលពួកគេតវ៉ានឹងការកាត់បន្ថយការផ្គត់ផ្គង់ថាមពលទៅឲ្យក្រុង Gaza នៅលើឆ្នេរមួយនៅក្នុងក្រុង Ashkelon ប្រទេសអ៊ីស្រាអែល។
![មនុស្សម្នាចូលរួមក្នុងការចាំកំដរនៅឧទ្យាន Finsbury នៅក្នុងភាគខាងជើងនៃក្រុងឡុងដ៍ ទីដែលរថយន្តមួយបើកបុកអ្នកថ្មើរជើងនៅក្បែរព្រះវិហារមួយកាលពីព្រឹកថ្ងៃច័ន្ទ។](https://gdb.voanews.com/97a8752f-471b-4433-a351-644ac23e9114_w1024_q10_s.jpg)
៤
មនុស្សម្នាចូលរួមក្នុងការចាំកំដរនៅឧទ្យាន Finsbury នៅក្នុងភាគខាងជើងនៃក្រុងឡុងដ៍ ទីដែលរថយន្តមួយបើកបុកអ្នកថ្មើរជើងនៅក្បែរព្រះវិហារមួយកាលពីព្រឹកថ្ងៃច័ន្ទ។
![អ្នកទេសចរណ៍ថតរូបនៅពេលព្រះអាទិត្យលិចនៅក្នុងបឹងអំបិលនៅក្នុងក្រុង Larnaca ប្រទេសស៊ីប។](https://gdb.voanews.com/0b7cfc62-7630-4be7-82c0-92a04962bd20_w1024_q10_s.jpg)
៥
អ្នកទេសចរណ៍ថតរូបនៅពេលព្រះអាទិត្យលិចនៅក្នុងបឹងអំបិលនៅក្នុងក្រុង Larnaca ប្រទេសស៊ីប។
![ក្មេងៗលេងនៅលើទឹករំអិល នៅពេលចូលរួមក្នុងកម្មវិធីនារដូវក្តៅរបស់មជ្ឈមណ្ឌល Don Bosco Center ក្នុងក្រុង Manassas រដ្ឋ Virginia សហរដ្ឋអាមេរិក។](https://gdb.voanews.com/aab57f9a-6227-482d-93e6-bd66de6776c7_w1024_q10_s.jpg)
៦
ក្មេងៗលេងនៅលើទឹករំអិល នៅពេលចូលរួមក្នុងកម្មវិធីនារដូវក្តៅរបស់មជ្ឈមណ្ឌល Don Bosco Center ក្នុងក្រុង Manassas រដ្ឋ Virginia សហរដ្ឋអាមេរិក។
![ពពកនៅពីលើសង្កាត់ Manhattan នៅពេលដែលមានព្យុះរន្ទះមួយបោកបក់លើតំបន់នេះ នៅក្នុងក្រុងញូវយ៉ក។](https://gdb.voanews.com/536fded3-29bd-4471-b970-54a3d7fe849c_w1024_q10_s.jpg)
៧
ពពកនៅពីលើសង្កាត់ Manhattan នៅពេលដែលមានព្យុះរន្ទះមួយបោកបក់លើតំបន់នេះ នៅក្នុងក្រុងញូវយ៉ក។
![មនុស្សម្នាសម្តែងយូហ្គាក្នុងពេលហាត់ នៅមុនទិវាយូហ្គាអន្តរជាតិ នៅក្នុងក្រុង Lucknow ប្រទេសឥណ្ឌា។](https://gdb.voanews.com/0d7ab32c-961f-458f-92aa-c1dedaae5eee_w1024_q10_s.jpg)
៨
មនុស្សម្នាសម្តែងយូហ្គាក្នុងពេលហាត់ នៅមុនទិវាយូហ្គាអន្តរជាតិ នៅក្នុងក្រុង Lucknow ប្រទេសឥណ្ឌា។
![ទូកក្តោង J Class ប្រកួតនៅក្នុងការប្រណាំងទូកសម្រាប់ពានរង្វាន់ America's Cup នៅក្នុងក្រុង Hamilton ដែនដី Bermud របស់ចក្រភពអង់គ្លេស។](https://gdb.voanews.com/283e51e3-b9d8-4bf2-9625-7b47500722e9_w1024_q10_s.jpg)
៩
ទូកក្តោង J Class ប្រកួតនៅក្នុងការប្រណាំងទូកសម្រាប់ពានរង្វាន់ America's Cup នៅក្នុងក្រុង Hamilton ដែនដី Bermud របស់ចក្រភពអង់គ្លេស។
![ក្មេងៗលេងអុកនៅលើក្តារអុកយក្សមួយនៅសាលាបឋមសិក្សានៅក្នុងក្រុង Handan ខេត្ត Hebei ភាគខាងជើងនៃប្រទេសចិន។ សិស្ស៣២នាក់លេងអុកនេះដើម្បីលើកកម្ពស់ល្បែងនេះនៅក្នុងសាលា។](https://gdb.voanews.com/4a95daab-b7f1-4422-b2e6-70b4b2eb63a7_w1024_q10_s.jpg)
១០
ក្មេងៗលេងអុកនៅលើក្តារអុកយក្សមួយនៅសាលាបឋមសិក្សានៅក្នុងក្រុង Handan ខេត្ត Hebei ភាគខាងជើងនៃប្រទេសចិន។ សិស្ស៣២នាក់លេងអុកនេះដើម្បីលើកកម្ពស់ល្បែងនេះនៅក្នុងសាលា។
![មនុស្សម្នាដើរកាត់ផ្លូវមួយដែលមានផ្កាកុលាប ក្នុងពេលហែក្បួន Corpus Christi នៅក្នុងក្រុង Pamplona ភាគខាងជើងនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។](https://gdb.voanews.com/a1d2c706-8d8f-4bbb-b25c-50363df93587_w1024_q10_s.jpg)
១១
មនុស្សម្នាដើរកាត់ផ្លូវមួយដែលមានផ្កាកុលាប ក្នុងពេលហែក្បួន Corpus Christi នៅក្នុងក្រុង Pamplona ភាគខាងជើងនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។
![អ្នកថ្មើរជើង និងអ្នកជិះកង់ ដើរ និងជិះកាត់ស្ពាន The Art Bridge លើទន្លេ River Seine ក្នុងក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/16946356-e715-4144-a39e-c4f85193a804_w1024_q10_s.jpg)
១២
អ្នកថ្មើរជើង និងអ្នកជិះកង់ ដើរ និងជិះកាត់ស្ពាន The Art Bridge លើទន្លេ River Seine ក្នុងក្រុងប៉ារីស ប្រទេសបារាំង។