រូបភាពជុំវិញពិភពលោកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជាជប៉ុន វ៉េណេស៊ុយអេឡា ហុងគ្រី អូទ្រីស ឥណ្ឌា កាហ្សាក់ស្ថាន តួកគី ស៊ីរី នេប៉ាល់ និងបារាំង។
រូបភាពជុំវិញពិភពលោក ២៨ កក្កដា ២០១៧
![ប្រជាជនកំពុងបរិភោគអាហារនៅក្នុងជំរំជួយសង្រ្គោះប្រជាជនពីទឹកជំនន់នៅលើកោះមួយក្នុងស្រុក Howrah ភាគខាងលិច West Bengal ប្រទេសឥណ្ឌា។](https://gdb.voanews.com/59d1f2b4-defb-4d50-8315-3d95fe5a3237_w1024_q10_s.jpg)
១
ប្រជាជនកំពុងបរិភោគអាហារនៅក្នុងជំរំជួយសង្រ្គោះប្រជាជនពីទឹកជំនន់នៅលើកោះមួយក្នុងស្រុក Howrah ភាគខាងលិច West Bengal ប្រទេសឥណ្ឌា។
![រ៉ុក្កែតSoyuz-FG និងជើងហោះហើរ Soyuz MS-05 ដែលមានផ្ទុកអវកាសយានិកថ្មីត្រូវបានបាញ់ចេញពី ទីលានបាញ់យានអវកាស Baikonur របស់រុស្ស៊ី នៅក្នុងប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/d3d7fb2b-a7e5-4ae1-8962-5b69e27757e3_w1024_q10_s.jpg)
២
រ៉ុក្កែតSoyuz-FG និងជើងហោះហើរ Soyuz MS-05 ដែលមានផ្ទុកអវកាសយានិកថ្មីត្រូវបានបាញ់ចេញពី ទីលានបាញ់យានអវកាស Baikonur របស់រុស្ស៊ី នៅក្នុងប្រទេសកាហ្សាក់ស្ថាន។
![ក្រុមបាតុករកាន់រូបថតរបស់អ្នកកាសែត Cumhuriyet ដែលត្រូវបានជាប់ឃុំអំឡុងបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនពួកគេនៅខាងក្រៅតុលាការក្រុងអ៊ីស្តង់ប៊ុល។](https://gdb.voanews.com/36ddbaaa-1ef9-4d64-b7e1-3f21558c1a77_w1024_q10_s.jpg)
៣
ក្រុមបាតុករកាន់រូបថតរបស់អ្នកកាសែត Cumhuriyet ដែលត្រូវបានជាប់ឃុំអំឡុងបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនពួកគេនៅខាងក្រៅតុលាការក្រុងអ៊ីស្តង់ប៊ុល។
![កាមេរ៉ាក្រោមទឹកមួយថតកីឡាការនីហែលទឹក Katie Ledecky នៃសហរដ្ឋអាមេរិកប្រកួតក្នុងវគ្គហែលទឹកចម្ងាយ៨០០ម៉ែត្រផ្នែកនារីក្នុងការប្រកួតហែលទឹកពានរង្វាន់ពិភពលោក FINA ២០១៧ ក្នុងរដ្ឋធានីប៊ុយដាប៉ែស។](https://gdb.voanews.com/cb1b2fd4-e18c-452f-8f38-1a7d7ce1e608_w1024_q10_s.jpg)
៤
កាមេរ៉ាក្រោមទឹកមួយថតកីឡាការនីហែលទឹក Katie Ledecky នៃសហរដ្ឋអាមេរិកប្រកួតក្នុងវគ្គហែលទឹកចម្ងាយ៨០០ម៉ែត្រផ្នែកនារីក្នុងការប្រកួតហែលទឹកពានរង្វាន់ពិភពលោក FINA ២០១៧ ក្នុងរដ្ឋធានីប៊ុយដាប៉ែស។
![បុរសជនជាតិឃឺដម្នាក់កាន់ទុក្ខមិត្តរបស់ខ្លួនដែលត្រូវបានសម្លាប់ពេលប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមនៅ Raqqa ទីបញ្ចុះសពក្នុងទីក្រុង Kobani ប្រទេសស៊ីរី។](https://gdb.voanews.com/c90bd7d2-2146-4fd6-a905-26b29c4866a1_w1024_q10_s.jpg)
៥
បុរសជនជាតិឃឺដម្នាក់កាន់ទុក្ខមិត្តរបស់ខ្លួនដែលត្រូវបានសម្លាប់ពេលប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមនៅ Raqqa ទីបញ្ចុះសពក្នុងទីក្រុង Kobani ប្រទេសស៊ីរី។
![ក្មេងៗដើរកាត់គំនូរអតីតប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា Hugo Chavez នៅក្នុងទីក្រុងការ៉ាកាសក្បែរសារមន្ទីរ «Cuartel de la Montaña» ទីតម្កល់សពក្នុងខួបកំណើតទី៦៣ របស់លោក។](https://gdb.voanews.com/4f9215bb-6171-4334-85cd-c562b75ddf8d_w1024_q10_s.jpg)
៦
ក្មេងៗដើរកាត់គំនូរអតីតប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា Hugo Chavez នៅក្នុងទីក្រុងការ៉ាកាសក្បែរសារមន្ទីរ «Cuartel de la Montaña» ទីតម្កល់សពក្នុងខួបកំណើតទី៦៣ របស់លោក។
![ព្រះសង្ឃហិណ្ឌូវ័យក្មេងងូតទឹកពិសិដ្ឋជាមួយគ្នាដែលនេះជាផ្នែកមួយនៃពិធីបុណ្យសាសនានៅព្រះវិហារ Pashupatinath ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។](https://gdb.voanews.com/054c8c19-92ed-40b2-9d8f-f8d3134905ee_w1024_q10_s.jpg)
៧
ព្រះសង្ឃហិណ្ឌូវ័យក្មេងងូតទឹកពិសិដ្ឋជាមួយគ្នាដែលនេះជាផ្នែកមួយនៃពិធីបុណ្យសាសនានៅព្រះវិហារ Pashupatinath ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។
![បាឡុងជាច្រើនត្រូវបានគេបង្ហោះនៅ Chambley-Bussieres ក្បែរទីក្រុង Hageville ប្រទេសបារាំង មុនការបង្ហោះ៤៥៦បាឡុងដើម្បីកំណត់ត្រាពិភពលោក របស់កម្មវិធី «Mondial Air Ballons»។](https://gdb.voanews.com/7946f64d-a631-410e-bf0a-ae90b73f496f_w1024_q10_s.jpg)
៨
បាឡុងជាច្រើនត្រូវបានគេបង្ហោះនៅ Chambley-Bussieres ក្បែរទីក្រុង Hageville ប្រទេសបារាំង មុនការបង្ហោះ៤៥៦បាឡុងដើម្បីកំណត់ត្រាពិភពលោក របស់កម្មវិធី «Mondial Air Ballons»។
![ស្រ្តីម្នាក់រាំរបាំជប៉ុន «bon-odori» ដែលជារបាំប្រពៃណីមួយក្នុងរដូវក្តៅនៅក្នុងពិធីបុណ្យក្នុងទីក្រុងតូក្យូ។ ពិធីបុណ្យនេះរៀបចំឡើងដើម្បីអបអរនិងលើកតម្កើងប្រពៃណីជប៉ុន។](https://gdb.voanews.com/8845979a-01bf-4c04-98a7-2bcabeae9c83_w1024_q10_s.jpg)
៩
ស្រ្តីម្នាក់រាំរបាំជប៉ុន «bon-odori» ដែលជារបាំប្រពៃណីមួយក្នុងរដូវក្តៅនៅក្នុងពិធីបុណ្យក្នុងទីក្រុងតូក្យូ។ ពិធីបុណ្យនេះរៀបចំឡើងដើម្បីអបអរនិងលើកតម្កើងប្រពៃណីជប៉ុន។
![សិល្បករម្នាក់កំពុងគូរមុខតារាបង្ហាញម៉ូតម្នាក់ក្នុង «ពិធីបុណ្យគូររូបលើដងខ្លួនពិភពលោកក្នុងឆ្នាំ២០១៧ ក្នុងទីក្រុង Klagenfurt ប្រទេសអូទ្រីស។](https://gdb.voanews.com/88d8e851-3979-41ad-8279-2a2e94562af1_w1024_q10_s.jpg)
១០
សិល្បករម្នាក់កំពុងគូរមុខតារាបង្ហាញម៉ូតម្នាក់ក្នុង «ពិធីបុណ្យគូររូបលើដងខ្លួនពិភពលោកក្នុងឆ្នាំ២០១៧ ក្នុងទីក្រុង Klagenfurt ប្រទេសអូទ្រីស។
![អ្នកគាំទ្រការតែងខ្លួនជាតួអ្វីមួយកំពុងថតរូបលេងក្នុងកម្មវិធីពិព័រណ៍ហ្គេមនិង Ani-Com ក្នុងទីក្រុងហុងកុង។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួម១ម៉ឺននាក់ពីថ្ងៃទី២៨កក្កដា ដល់ថ្ងៃទី០១ សីហា ឆ្នាំ២០១៧។](https://gdb.voanews.com/2386f6a4-5139-44ba-9542-181126ef6f5b_w1024_q10_s.jpg)
១១
អ្នកគាំទ្រការតែងខ្លួនជាតួអ្វីមួយកំពុងថតរូបលេងក្នុងកម្មវិធីពិព័រណ៍ហ្គេមនិង Ani-Com ក្នុងទីក្រុងហុងកុង។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួម១ម៉ឺននាក់ពីថ្ងៃទី២៨កក្កដា ដល់ថ្ងៃទី០១ សីហា ឆ្នាំ២០១៧។
![ព្រះអាទិត្យកំពុងលិចនៅទន្លេ Golden Horn ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។](https://gdb.voanews.com/bb530359-6cf8-45a6-b2fb-a7aaf659633d_w1024_q10_s.jpg)
១២
ព្រះអាទិត្យកំពុងលិចនៅទន្លេ Golden Horn ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។