រូបភាពជុំវិញពិភពលោកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨ មានមកពី ប្រទេសដូចជា សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ឥណ្ឌា អេស្ប៉ាញ និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៥ កក្កដា ២០១៨

១
អ្នករបាំលោក Jonathan Eden នៃក្រុម MOMIX សម្តែងឈុតមួយ នៃរបាំ 'Man Fan' អំឡុងការហ្វឹកហាត់នៅសាលមហោស្រព Joyce ក្នុងបុរីញូវយ៉ក។

៣
កងកម្លាំងយោធាពិសេសនិងក្រុមប៉ូលិសស្ថិតក្នុងសមយុទ្ធប្រឆាំងភេរវកម្មមុននឹងការប្រកួតកីឡាអាស៊ីក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីចូលមកដល់។

៤
ស្រ្តីជាច្រើនស្លៀកពាក់រុំជិតខ្លួនឈរជាជួរដើម្បីបោះឆ្នោតនៅស្ថានីយ៍បោះឆ្នោតអំឡុងការបោះឆ្នោតជាតិក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន។

៥
តារាម៉ូឌែលម្នាក់បង្ហាញសម្លៀកបំពាក់ច្នៃដោយអ្នកច្នៃម៉ូតឥណ្ឌា Tarun Tahiliani អំឡុងកម្មវិធីបង្ហាញម៉ូត India Couture Week ទីក្រុងញូវដែលីប្រទេសឥណ្ឌា។

៦
នាង Mara Schumann ថតរូមផ្សែងពីភ្លើង Ferguson Fire ក្នុងសួនឧទ្យានជាតិ Yosemite រដ្ឋកាលីហ្វ័រញ៉ា។

៧
អ្នកបើកបរតាក់ស៊ីម្នាក់លើកផ្សែងពណ៌ខណដែលបាតុករប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យ គណៈប្រតិភូរដ្ឋាភិបាលអំឡុងបាតុកម្មមួយធ្វើដោយអ្នកបើកបរតាក់ស៊ីទីក្រុង Barcelona។

៨
បាតុករម្នាក់គ្រវីទង់ជាតិនៃ «Plataforma Caracol» របស់សមាគមតាក់ស៊ីអំឡុងបាតុកម្មមួយធ្វើដោយអ្នកបើកបរតាក់ស៊ីទីក្រុង Barcelona ។

៩
សត្វដំរីមួយក្បាលស៊ីផ្លែឪឡឹកកកនៅក្នុងសួនសត្វ Bioparco ក្នុងទីក្រុងរ៉ូមអំឡុងអាកាសធាតុក្តៅខ្លាំង។