ភ្នំពេញ —
មិនមានអ្វីដែលគួរឲ្យចម្លែកសម្រាប់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទទួលបានអាសនៈចំនួន៣០៦ សម្រាប់ក្រុមប្រឹក្សារាជធានីនិងខេត្ត និង២.២៣៧អាសនៈសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុកនិងខណ្ឌពីការបោះឆ្នោតក្រុមប្រឹក្សាកាលពីថ្ងៃអាទិត្យ។
នេះគឺដោយសារគណបក្សនេះទទួលបានសំឡេងគាំទ្រពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់៨.៤២១ក្នុងចំណោមអង្គបោះឆ្នោតសរុបដែលមានត្រឹមតែ ១១.៤៥៩នាក់។
នេះយោងតាមទិន្នន័យដែលចេញផ្សាយរបស់គណបក្សប្រជាជនលើគេហទំព័របស់ខ្លួននៅថ្ងៃច័ន្ទនេះ។ ចំនួនសំឡេងគាំទ្រនេះក៏ដូចគ្នានឹងតួលេខបណ្តោះអាសន្នចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ។
តាមទិន្នន័យដែលចេញផ្សាយដោយគណបក្សប្រជាជនដដែល ឱ្យដឹងថាគណបក្សសង្គ្រោះជាតិទទួលបាន ៨៦អាសនៈសម្រាប់ក្រុមប្រឹក្សារាជធានី និងខេត្ត និង៦៨៣អាសនៈសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រុង ស្រុកនិងខណ្ឌ។
រីឯគណបក្សហ្វ៊ិនស៊ិនប៉ិចទទួលបានត្រឹមតែមួយអាសនៈសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត និង ១៩អាសនៈសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រុង ស្រុក និងខណ្ឌ។
ដោយឡែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន១អាសនៈសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រុង ស្រុក ខណ្ឌ។ រីឯគណបក្សសាធារណៈរដ្ឋដើម្បីប្រជាធិបតេយ្យវិញមិនទទួលបានអាសនៈនោះទេ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ជាម យៀបមានប្រសាសន៍ថាលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌបានបង្ហាញថាអង្គបោះឆ្នោតភាគច្រើននៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកជាម យៀបបានបន្ថែមថា៖ «អានេះមហាជោគជ័យហើយដែលជាមោទភាពរបស់គណបក្សកាន់អំណាច។ អង្គបោះឆ្នោតនៅតែគាំទ្រគណបក្សហ្នឹងទោះបីគណបក្សផ្សេងធ្វើភ្លៀងធ្វើផ្គរ ឬលើកបញ្ហាយ៉ាងណាក៏ដោយ»។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃអាទិត្យ លោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិក៏បានចាត់ទុកថាគណបក្សរបស់លោកទទួលបានជ័យជម្នះដូចគ្នាដែរ។
សម្រាប់អណត្តិទី២នេះគណបក្សរបស់លោកទទួលបានអាសនៈសរុបនៅទូទាំងប្រទេសចំនួន ៧៦៤។ កើនឡើងចំនួន ១៨៥អាសនៈលើសពីអណត្តិទី១នៅឆ្នាំ២០០៩។
លោកបានបន្ថែមថា៖ «គ្នាយើងបាត់មួយគ្រាប់ពីរគ្រាប់ដោយសារលុយ ប៉ុន្តែខាងគណបក្សដទៃទៀតគេមកគាំទ្រគណបក្សសង្គ្រោះជាតិគឺដោយទឹកចិត្តរបស់គេ។ សរុបទៅសំឡេងយើងកើន យើងបាត់ខ្លះ តែយើងចំណេញពីគណបក្សផ្សេងៗជាពិសេសគណបក្សប្រជាជន»។
លោក ញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចបានសម្តែងការសោកស្តាយនៅពេលដែលគណបក្សរបស់លោកទទួលបានត្រឹមតែ១៩អាសនៈតែប៉ុណ្ណោះ។
«ធម្មតាវាមានការសោកស្តាយចឹងហើយ ក៏ប៉ុន្តែដោយសារអង្គបោះឆ្នោតរបស់យើងអត់ប្រមូលផ្តុំតាមស្រុក មានច្រើនមែនតែវារាយ។ ដើម្បីបានមួយអាសនៈយើងត្រូវការសំឡេង ៣ឬ៤ ៥ ចឹងសំឡេងយើងវាចោលច្រើន»។
ទោះបីជាជាយ៉ាងណាក្តីមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនធ្វើអត្ថាធិប្បាយណាមួយលើចំនួនអាសនៈដែលរកឃើញដោយគណបក្សនីមួយៗនោះទេដោយរង់ចាំការប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី ៣០ខែឧសភា៕