ការប្រើសុសវែរបស់ក្រុមហ៊ុនក្នុងការតាមដានបុគ្គលិកអាចមានផលអវិជ្ជមាន
ប្រធានខ្លះប្រហែលចង់ឱ្យបុគ្គលិករបស់ខ្លួនត្រឡប់ទៅធ្វើការនៅការិយាល័យវិញ ក៏ប៉ុន្តែ បុគ្គលិកភាគច្រើននៅសហរដ្ឋអាមេរិកចង់ធ្វើការពីផ្ទះ ឬធ្វើការពីផ្ទះផងពីការិយាល័យផង។ ការសិក្សាបានរកឃើញថា ការងារបែបនេះ ប្រសិនបើរៀបចំចាត់ចែងឱ្យបានត្រឹមត្រូវ នឹងមិនប៉ះពាល់ដល់វប្បធម៌ ឬសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការច្នៃប្រតិដ្ឋថ្មីនោះទេ។ ក៏ប៉ុន្តែ ក្រុមហ៊ុនខ្លះដែលបារម្ភអំពីផលិតភាព កំពុងប្រើប្រាស់សុសវែ (software) ដើម្បីតាមដានមើលបុគ្គលិកដែលធ្វើការពីផ្ទះ។ លោក Maxim Adams រាយការណ៍អំពីរឿងនេះ ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕