ប្រធានបក្សសង្គ្រោះជាតិថ្មីប្រចាំនៅអាមេរិកប្តេជ្ញាបង្រួបបង្រួមអ្នកគាំទ្រ
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំប្រទេសអាមេរិកកំពុងបំពេញទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីជួបជាមួយមន្ត្រីអាមេរិកាំង និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ទស្សនកិច្ចនេះកើតឡើង បន្ទាប់ពីក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិតាមបណ្តារដ្ឋនានាបានជ្រើសរើសលោក អ៊ុង រិទ្ធី (Rithy Uong) ជាប្រធានគណបក្សនៅសប្តាហ៍ថ្មីៗនេះ។ លោកជាជនជាតិខ្មែរអាមេរិកាំងដំបូងដែលធ្លាប់ត្រូវគេជ្រើសរើសឲ្យធ្វើជាប្រធានក្រុមប្រឹក្សាក្រុងឡូវែល(Lowell ) រដ្ឋម៉ាសាឈូសេត (Massachusetts)។ លោកក៍ធ្លាប់ជាក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកការអប់រំ ជាគ្រូបង្រៀនគណិតវិទ្យា និងជាអ្នកតស៊ូមតិផ្នែកអប់រំជាច្រើនឆ្នាំ។ តទៅនេះសូមស្តាប់និងទស្សនាកិច្ចសម្ភាសន៍ផ្ទាល់រវាងលោក សុខ ខេមរា នៃVOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនជាមួយលោក អ៊ុង រិទ្ធី កាលពីថ្ងៃព្រហស្បតិ៍ដូចតទៅ៕