លោកនៅ វណ្ណារិន នៃVOA បានធ្វើការសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមទូរសព្ទពីភ្នំពេញនឹងម៉ានីលប្រទេសហ្វីលីពីនកាលពីរាត្រីថ្ងៃអង្គារកន្លងទៅ។
លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ បានបញ្ជាក់ប្រាប់ VOA ថាគណបក្សលោកនឹងបង្ហាញកម្មវិធីនយោបាយដែលនាំឱ្យមាន«ការផ្លាស់ប្តូរជាវិជ្ជមាន»នៅក្នុងឱកាសមហាសន្និបាតក្រុមប្រឹក្សាជាតិនៅថ្ងៃទី២៦ ខែមីនាខាងមុខ។ ស្របពេលនោះដែរលោកក៏បានអំពាវនាវឲ្យសមាជិកខ្លួន រក្សាភាពស្ងៀមស្ងាត់ ដោយមិនឆ្លើយឆ្លង មិនឈ្លោះ៕