ការជជែកតស៊ូមតិជុំដំបូងក្នុងចំណោមការជជែកតស៊ូមតិចំនួនបីជុំរវាងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ (Donald Trump) ត្រូវបានធ្វើឡើងនៅមហាវិទ្យាល័យ Hofstra។
លោកស្រី Clinton និងលោក Trump តទល់គ្នាក្នុងការជជែកតស៊ូមតិប្រធានាធិបតីជុំទីមួយ

១
បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton និយាយអំឡុងពេលការជជែកតស៊ូមតិជុំដំបូងនៅមហាវិទ្យាល័យ Hoftstra ក្នុងក្រុង Hempstead បុរីញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

២
បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ស្វាគមន៍គ្នាទៅវិញទៅមក ស្របពេលដែលបេក្ខជនទាំងពីររូបឡើងទៅលើឆាកសម្រាប់ការជជែកតស៊ូមតិជុំដំបូងនៅមហាវិទ្យាល័យ Hofstra ក្នុងក្រុង Hempstead បុរីញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

៣
ក្រុមប្រឹក្សាកិច្ចការសាធារណៈមូស្លីមរៀបចំការទស្សនាការជជែកតស៊ូមតិ ដែលអ្នកចូលរួមភាគច្រើនជាជនអាមេរិកាំងកាន់សាសនាមូស្លីម នៅក្រុង Arlington រដ្ឋ Virginia កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

៤
ប្រជាជនទស្សនាការជជែកតស៊ូមតិនៅឯ Capitol Lounge ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

៥
អតីតប្រធានាធិបតីលោក Bill Clinton ថើបបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ Hillary Clinton ស្របពេលដែលកូនស្រីនាង Chelsea Clinton ផ្តល់ការទទួលស្វាគមន៍នៅអំឡុងពេលការជជែកតស៊ូមតិនៅមហាវិទ្យាល័យ Hofstra ក្នុងក្រុង Hempstead បុរីញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

៦
ពីខាងឆ្វេង លោក Donald Trump Jr. បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump ភរិយារបស់លោកលោកស្រី Melania Trump កូនស្រីនាង Ivanka Trump និងសាច់ញ្ញាតិដទៃទៀត បង្ហាញខ្លួនលើឆាក បន្ទាប់ពីការជជែកតស៊ូមតិប្រធានាធិបតី នៅមហាវិទ្យាល័យ Hofstra ក្នុងក្រុង Hempstead បុរីញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

៧
អតីតប្រធានាធិបតីលោក Bill Clinton ស្វាគមន៍លោកស្រី Melania Trump មុនពេលការចាប់ផ្តើមការតស៊ូមតិប្រធានាធិបតីដំបូងរវាងបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតីលោកស្រី Hillary Clinton នៅមហាវិទ្យាល័យ Hofstra ក្នុងក្រុង Hempstead បុរីញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

៨
ក្រុមអ្នកសារព័ត៌មានប្រមូលផ្តុំនៅកន្លែងសម្រាប់អ្នកសារព័ត៌មាននៅមហាវិទ្យាល័យ Hofstra មុនពេលការជជែកតស៊ូមតិប្រធានាធិបតីរវាងលោកស្រី Hillary Clinton និងលោក Donald Trump។

៩
ក្រុមអ្នកសារព័ត៌មានមើលការជជែកតស៊ូមិតពីកន្លែងសម្រាប់អ្នកសារព័ត៌មាននៅមហាវិទ្យាល័យ Hofstra ក្នុងក្រុង Hempstead បុរីញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

១០
មហាសេដ្ឋីលោក Mark Cuban ដើរកាត់កន្លែងសម្រាប់អ្នកសារព័ត៌មាននៅមហាវិទ្យាល័យ Hofstra មុនការជជែកតស៊ូមតិប្រធានាធិបតីជុំទីមួយ នៅក្រុង Hempstead បុរីញូវយ៉ក។

១១
បេក្ខជនអនុប្រធានាធិបតីលោក Mike Pence មកពីគណបក្សសាធារណរដ្ឋនិយាយជាមួយប៉ុស្តិ៍ព័ត៌មាន Fox News នៅមហាវិទ្យាល័យ Hofstra មុនការជជែកតស៊ូមតិប្រធានាធិបតីជុំដំបូង។

១២
សមាជិកនៃចលនា Black Lives Matter និយាយជាមួយក្រុមអ្នកសារព័ត៌មាននៅមហាវិទ្យាល័យ Hofstra មុនការការជជែកតស៊ូមតិប្រធានាធិបតីជុំដំបូង។

១៣
និស្សិតមហាវិទ្យាល័យ Hofstra ថតរូបជាមួយនឹងផ្ទាំងរូបមុខលោក Donald Trump នៅលើចំហៀងរថយន្តបឺសមួយ។ លោក Trump នឹងជជែកតស៊ូមតិតទល់នឹងលោកស្រី Hillary Clinton នៅមហាវិទ្យាល័យ Hofstra។

១៤
សកម្មជនសិទ្ធិជនស៊ីវិលលោកអាចារ្យ Jesse Jackon និយាយជាមួយក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីការជជែកតស៊ូមតិ។

១៥
បេក្ខជនប្រធានាធិបតីលោក Donald Trump និយាយទៅកាន់បណ្តាញផ្សព្វផ្សាយ បន្ទាប់ពីការតស៊ូមតិ។

១៦
អ្នកគាំទ្រលោក Trump និងផ្សព្វផ្សាយកីឡាប្រដាល់លោក Don King និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅ «Spin Alley» បន្ទាប់ពីការជជែកតស៊ូមតិ។