សង្គមស៊ីវិលអបអរគ.ជ.ប.ថ្មីតែមិនជឿថា មានឯករាជ្យភាពទេ
មន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាមានការសារទរចំពោះសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង៩រូបដែលត្រូវបានសភាឯកភាពជ្រើសរើសកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែពួកគេមិនទាន់មានទំនុកចិត្តទាំងស្រុងចំពោះសមាជិកទាំង៩រូបនេះនៅឡើយនោះទេ។ លោកនៅ វណ្ណារិនរាយការណ៍ជូនពីរាជធានីភ្នំពេញ៕