នៅថ្ងៃអាទិត្យនេះ ក្រុមគ្រិស្តសាសនិកនៅទូទាំងពិភពលោកប្រារព្ធព្រឹត្តិការណ៍សំខាន់មួយក្នុងជំនឿសាសនារបស់ពួកគេគឺ ថ្ងៃបុណ្យដែលក្រុមអ្នកកាន់គ្រិស្តសាសនាមានជំនឿថា ជាការរស់ទ្បើងវិញនៃព្រះយេស៊ូ បីថ្ងៃក្រោយពីព្រះអង្គត្រូវបានដំដែកគោលចងឈើឆ្កាង។
ក្រុមអ្នកកាន់សាសនាគ្រិស្តជាច្រើននាក់ ដោយរួមមានបញ្ចូលនិកាយប្រូតេស្តង់ និងកាតូលិក បានទៅកាន់ព្រះវិហារគ្រិស្តនៅថ្ងៃបុណ្យនេះ ទោះបីជាពួកគេមិនសូវទៅនៅថ្ងៃអាទិត្យផ្សេងទៀតក៏ដោយ។
មានទំនៀមទម្លាប់មួយចំនួនក្នុងពិធីបុណ្យព្រះយេស៊ូមានព្រះជន្មរស់ ដោយមានរួមបញ្ចូលទាំងការចូលរួមក្នុងពិធីសូត្រធ៌មក្នុងព្រះវិហារគ្រិស្តនៅពេលថ្ងៃរះនិងមានការលាបពណ៌ពងមាន់ផងដែរ។
សម្តេចប៉ាប Francis ប្រារព្ធថ្ងៃពិសិដ្ឋនេះដោយព្រះអង្គបានធ្វើជាអធិបតីក្នុងពិធីសូត្រធម៌ Mass Roman Catholic មួយនៅក្នុងទីលាន St. Peter។
ក្រុមអ្នកកាន់គ្រិស្តសាសនារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងក្រុងហ្ស៊េរុយសាឡិមកាលពីថ្ងៃសៅរ៍នៅជិតព្រះវិហារគ្រិស្តសាសនា Holy Sepulcher នៅត្រង់កន្លែងដែលអ្នកគោរពគ្រិស្តសាសនាច្រើននាក់ជឿថាព្រះយេស៊ូត្រូវបានដំដែកគោលចងឈើឆ្កាងហើយត្រូវបញ្ចុះសពនៅទីនោះ។
ក្រុមអ្នកកាន់គ្រិស្តសាសនា និកាយ Eastern Orthodox នឹងប្រារព្ធបុណ្យព្រះយ៉េស៊ូមានព្រះជន្មរស់នៅសប្តាហ៍ក្រោយ៕