លោក Trump ចង់ឱ្យសហរដ្ឋអាមេរិកក្តោបក្តាប់លើវិស័យបញ្ញាសិប្បនិម្មិត ឬ AI
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) នានាកំពុងព្យាយាមទាញប្រយោជន៍ចេញពីប្រជាប្រិយភាពរបស់កម្មវិធីផ្សេងៗដូចជា កម្មវិធី ChatGPT ប៉ុន្តែនិយ័តកម្មលើបញ្ញាសិប្បនិម្មិត នៅមិនអាចតាមទាន់ការវិវត្តបច្ចេកវិទ្យានេះនៅឡើយទេ។ ឥឡូវនេះ រដ្ឋបាលប្រធានាធិបតីចូលកាន់តំណែងថ្មីលោក Donald Trump អាចជ្រើសផ្តល់អាទិភាពលើការពង្រីកឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងវិស័យបញ្ញាសិប្បនិម្មិតជាជាងការកាត់បន្ថយហានិភ័យបង្កឡើងដោយបច្ចេកវិទ្យានេះ។ អ្នកស្រី Tina Trinh រាយការណ៍ពីទីក្រុងញូវយ៉ក។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕