ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូខ្លី៖ ជនអន្តោប្រវេសន៍​ចិន​ជាច្រើន​បានហែល​​ឆ្លង​កាត់​ទន្លេ​ Rio Grande​ នៅព្រំដែន​ម៉ិកស៊ិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មួយ​ថ្ងៃ​មុន​នឹងច្បាប់ Title ៤២ ត្រូវបានលុបចោល វីអូអេ​ភាសាចិន​បាន​ឃើញ​ជនអន្តោប្រវេសន៍​ជាច្រើន​នៅ​ទីក្រុង Matamoros នៅ​ព្រំដែន​ប្រទេស​ម៉ិកស៊ិក​។ ស្រ្តី​ជនជាតិ​ចិន​ម្នាក់​បានបោះចោល​វ៉ាលី​របស់​អ្នកស្រី​ ហើយ​បាន​ហែល​ឆ្លងកាត់​ទន្លេ Rio Grande ពី​ទីក្រុង Matamoros ​ប្រទេស​ម៉ិកស៊ិក​ ទៅទីក្រុង Brownsville រដ្ឋ​តិចសាស ជាមួយ​នឹង​កាបូប​ការពារ​ទឹក​មួយ​ប៉ុណ្ណោះ។​ អ្នកស្រី​បាន​និយាយ​ជាមួយ​វីអូអេ​ភាសាចិន​បន្តិច មុន​នឹង​លោត​ចូល​ទន្លេហើយចាប់ផ្តើម​ហែល។ អ្នកស្រីបាន​ឆ្លង​ចូល​ក្នុង​សហរដ្ឋអាមេរិក​ដោយសុវត្ថិភាព បើតាម​រូបភាព​ពី​យន្តហោះ​ដ្រូន​។

XS
SM
MD
LG