ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​សរសើរ​ចំណង​ទាក់ទង​ជាមួយ​ប៉ាគីស្ថាន​ក្នុង​ដំណើរ​ទស្សនកិច្ច​


ប្រធានាធិបតី​ចិន​ Xi Jinping និង​នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​ Nawaz Sharif និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​វិមាន​នាយក​មន្រ្តី​នៅ​ក្នុង​រដ្ឋធានី​អ៊ីស្លាមម៉ាបាដ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៥។
ប្រធានាធិបតី​ចិន​ Xi Jinping និង​នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​ Nawaz Sharif និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ឯ​វិមាន​នាយក​មន្រ្តី​នៅ​ក្នុង​រដ្ឋធានី​អ៊ីស្លាមម៉ាបាដ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៥។

ប្រធានា​ធិបតី​ចិន​ លោក​ ស៊ី ជីង​ពីង ​បាន​សរសើរ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​ចិន​និង​ប៉ាគីស្ថាន​នៅ​ថ្ងៃ​អង្គារ​នេះ ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ចផ្លូវ​រដ្ឋ​លើក​ទី​មួយ​របស់​លោក​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​នេះ។

​ថ្លែង​ទៅ​កាន់​សភា​ប៉ាគីស្ថាន ​ប្រធានា​ធិបតី​ស៊ី ​បាន​សរសើរកិច្ច​ខំ​ប្រឹង​ប្រែង​ប្រឆាំង​ភេរវកម្ម​របស់​រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាមម៉ាបាដ ​ដោយ​និយាយ​ថា ​ប៉ាគីស្ថាន​និង​ចិន​មាន​ផល​ប្រយោជន៍រួម​ខាង​សន្តិសុខ។

ប្រធានា​ធិបតី​ស៊ី​និយាយ​ថា «​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ​ប៉ាគីស្ថាន​បាន​ជម្នះរាល់​ការ​លំបាក​ហើយបាន​រួម​វិភាគ​ទាន​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​និងស្ថេរ​ភាព​នៃតំបន់​ព្រំដែន​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន ​ហើយ​នេះ​ជា​អ្វី​ដែល​យើង​មិន​អាច​បំភ្លេច​បាន​ទេ‍»។

នៅ​ក្នុង​សន្ទរកថា​ផ្ទាល់​របស់​លោក​ទៅ​កាន់​សមាជិក​សភា​ ​នាយករដ្ឋ​មន្រ្តី Nawaz Sharif នៃ​ប្រទេស​ប៉ាគីស្ថាន​បាន​និយាយ​ថា ​រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាមម៉ាបាដ​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹង​ប្រយុទ្ធ​ជាមួយ​គ្នា​ដើម្បី​លុប​បំបាត់​ការ​គំរាម​កំហែង​ភេរវកម្ម។​

ចិន​មាន​ការ​ព្រួយ​កង្វល់​ជា​យូរយា​ណាស់​មក​ហើយ​ថា ​ក្រុម​សកម្ម​ជន​ប្រយុទ្ធ​អ៊ីស្លាម​ក្នុង​តំបន់​ Xinjiangភាគ​ខាង​លិច​របស់​ខ្លួន ប្រហែល​ជា​បាន​ទទួល​ការ​ហ្វឹក​ហាត់និង​ការគាំទ្រ​ពី​ក្រុម​អ្នក​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ដែល​គ្មាន​ច្បាប់​ទម្លាប់នានា​នៃ​ប្រទេស​ប៉ាគីស្ថាន។

ប្រធានា​ធិបតី​ស៊ី ​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋ​ធានី​អ៊ីស្លាមម៉ាបាដ​នៃ​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ។

ក្រៅ​ពី​ការ​ចរចា​ខាង​សន្តិសុខ ​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ភាគី​ទាំង​២​បាន​ចាប់​ផ្តើម​គម្រោង​ថាម​ពល​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​ទឹក​ប្រាក់​៤៥​ពាន់​លាន​ដុល្លា៕

XS
SM
MD
LG