ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​ស្វ័យភាព​កាន់​តែ​ខ្លាំង​របស់​ទីបេ​មិន​អាស្រ័យ​លើ​ការ​ចរចា​នោះ​ទេ


សម្តេច​សង្ឃ​ Dalai Lama កំពុង​បក់​ដៃ​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ពេល​ចាប់​ផ្តើម​ថ្ងៃទី២​នៃ​ការ​បង្រៀន​របស់​ទ្រង់​នៅ​សាល Memorial Hall នៃ​សាកលវិទ្យាល័យ Showa Joshi Women's University ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។
សម្តេច​សង្ឃ​ Dalai Lama កំពុង​បក់​ដៃ​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ពេល​ចាប់​ផ្តើម​ថ្ងៃទី២​នៃ​ការ​បង្រៀន​របស់​ទ្រង់​នៅ​សាល Memorial Hall នៃ​សាកលវិទ្យាល័យ Showa Joshi Women's University ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។

រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា ​ស្វ័យភាព​កាន់​តែ​ខ្លាំង​ឡើងសម្រាប់​ដែន​ដី​ទីបេ ​មិន​អាស្រ័យ​លើ​ការ​ពិភាក្សា​ទេ ​ដោយ​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ពី​ការ​បន្ត​ចរចា​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​សម្តេច Dalai Lama ​មេដឹកនាំ​សាសនា​ដែន​ដី​ទីបេ។

នៅ​ក្នុង​សៀវ​ភៅ​ស​ដែល​ប្រើ​ពាក្យ​ខ្លាំង​ៗ​ហើយ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សម្តេច Dalai Lama ​ត្រូវ​តែ​បោះ​បង់​ចោល​ជាមុន​នូវ​អ្វី​ដែលសៀវ​ភៅ​ស​នោះ​ចាត់​ទុក​ថា​ជា​ការ​ប៉ុនប៉ង​របស់ព្រះ​អង្គ​ដើម្បី​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​ហើយ​និង​បង្កើត​រដ្ឋ​ឯករាជ្យ​ក្នុង​ដែន​ដី​ទីបេ។ នេះ​ជា​បញ្ហា​ដែល​មេដឹកនាំ​និរទេស​ខ្លួន​បាន​បដិសេធ​មិន​គាំទ្រ។

របាយការណ៍​នោះ​បាន​និយាយ​ថា «ការ​ចរចាណាមួយ​នឹង​ត្រូវ​កំណត់​ត្រឹម​តែការ​ស្វះ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​សម្តេច Dalai Lama ​ដើម្បី​ឲ្យ​បោះ​បង់​ចោល​ទាំង​ស្រុង​ការ​ទាមទារ​ហើយ​និង​សកម្មភាពបំបែក​រដ្ឋ​ហើយ​និង​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​រដ្ឋាភិបាល​កណ្តាល​និង​ប្រជាពលរដ្ឋ​របស់​ចិន ​ហើយ​និង​ធ្វើអ្វី​ដែល​ព្រះ​អង្គ​នឹង​ធ្វើ​អស់​មួយ​ជីវិត​របស់​ព្រះ​អង្គ‍»។

សៀវភៅស​នោះ​បាន​បន្ត​ទៀត​ថា «​នៅពេល​ដែល​ឋានៈភាព​និង​ប្រព័ន្ធ​នយោបាយ​របស់​ដែន​ដី​ទីបេ​បាន​ត្រូវ​ចែងដោយ​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់ចិន​ ​បញ្ហា​ទីបេនិង​ស្វ័យភាពកាន់​តែ​ខ្លាំង​ឡើង​មិនមែន​អាស្រ័យ​លើ​ការ​ពិភាក្សា​ទេ។

សម្តេច Dalai Lama ​ដែល​បាន​រត់​គេច​ខ្លួន​ពី​ដែន​ដី​ទីបេ​ក្នុង​ទសវត្សរ៍​១៩៥០​បន្ទាប់​ពី​ការ​កាន់​កាប់​របស់​ចិន​បាន​និយាយយ៉ាង​ទទូច​រាប់​ទសវត្សរ៍​ហើយ​ថា ​ព្រះអង្គ​មិន​មែន​ជម្រុញ​ឲ្យ​មាន​ឯករាជ្យ​ភាព​សម្រាប់​មាតុភូមិ​របស់​ព្រះអង្គ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ​ ជ័យ​លាភី​ណូបែល​សន្តិភាព​បាននិយាយ​ថា ​ព្រះ​អង្គ​កំពុង​ស្វះ​ស្វែងរក​ស្វ័យ​ភាព​កាន់​តែ​ធំ​ឡើង​ហើយ​និង​សិទ្ធិ​ផ្សេង​ៗ​ទៀតនៅ​ក្រោម​អ្វី​ដែល​ព្រះ​អង្គ​ចាត់​ទុក​ថា ​ជា​វិធី​ដោះ​ស្រាយ​តាម​ផ្លូវ​កណ្តាល៕

XS
SM
MD
LG