ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​ចិន​មាន​កំណើន​យឺត​បំផុត​ក្នុង​រយៈពេល​៦ឆ្នាំ​ចុង​ក្រោយ


នាយក​រដ្ឋមន្រ្តី​ចិន Li Keqiang បក់​ដៃ​របស់​លោក​ ខណៈ​ដែល​លោក​ចាកចេញ​ពី​សន្និសីទ​កាសែត​នៅ​ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង​ កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។
នាយក​រដ្ឋមន្រ្តី​ចិន Li Keqiang បក់​ដៃ​របស់​លោក​ ខណៈ​ដែល​លោក​ចាកចេញ​ពី​សន្និសីទ​កាសែត​នៅ​ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង​ កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។

បើ​តាម​តួលេខ​ដែល​គេ​បញ្ចេញ​នៅ​ថ្ងៃពុធ​នេះ​បាន​បញ្ជាក់​ថា​ សេដ្ឋកិច្ច​ប្រទេស ចិន​មាន​កំណើន​ក្នុង​ល្បឿន​យឺត​បំផុត​នៅ​ត្រីមាស​ចុងក្រោយ​ក្នុង​រយៈពេល​៦ឆ្នាំ​កន្លង​មក​នេះ ​ដោយ​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ជា​ថ្មី​ចំពោះ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច ដ៏​ធំ​ជាង​គេបង្អស់​លំដាប់​ទី២​ក្នុង​ពិភពលោក​នេះ។

កំណើន​សេដ្ឋកិច្ច​នេះ​បាន​ធ្លាក់​ចុះ​ពី​៧.៣​ភាគរយ​ពី​ត្រី​មាស​មុន​មក​ត្រឹម​៧ភាគរយ​នៅ​ត្រី​មាស​ទី១​នៃ​ឆ្នាំ​២០១៥។ ​នេះ​ជា​តួលេខ​នៃកំណើន​យឺត​បំផុត​ ប្រចាំ​ត្រី​មាស​ចាប់តាំង​ពី​ឆ្នាំ២០០៩ ​ក្នុង​អំឡុងពេល​ដែល​មាន​វិបត្តិ​វឹកវរ​ផ្នែក​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ​ពិភពលោក។

គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​គ្រប់គ្រង​ប្រទេស​បាន​ដាក់​កម្រិត​ការ​រីក​ចម្រើន ​សេដ្ឋកិច្ច​ខ្លួន​ជាមធ្យម​កើន​ត្រឹម​៧​ភាគរយ​នេះ​សម្រាប់​ឆ្នាំ​២០១៥។​ ប្រតិកម្ម ចំពោះ​តួលេខ​នៃកំណើន​នោះ​ អ្នក​នាំពាក្យ​ផ្នែក​ការិយាល័យ​ស្ថិតិ​ប្រទេស​ចិន និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា ​ក្រុង​ប៉េកាំង​មាន​ក្តី​រំពឹង​ហើយថា​ កំណើន​នេះ​នឹង​យឺត យ៉ាវ​ដោយសារ​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ដែល​មាន​ល្បឿន​យឺត​និង​ការ​ដែល​ប្រទេស​ចិន​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ខ្លួន៕

XS
SM
MD
LG