ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ចិន​និង​សហរដ្ឋ​អាមេរិក​​បើក​​សម្ភោធ​មជ្ឈមណ្ឌល​ការពារ​សុវត្ថិភាព​នុយក្លេអ៊ែរ​រួម​គ្នា


លោក Ernest Moniz រដ្ឋ​មន្រ្តី​ក្រសួង​ថាមពល​របស់​អាមេរិក (រូប​ឆ្វេង) និង​លោក Xu Dazhe ប្រធាន​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​ចិន ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។
លោក Ernest Moniz រដ្ឋ​មន្រ្តី​ក្រសួង​ថាមពល​របស់​អាមេរិក (រូប​ឆ្វេង) និង​លោក Xu Dazhe ប្រធាន​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​ចិន ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។

ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​បាន​បើកសម្ភោធ​មជ្ឈមណ្ឌល​ការពារ​សុវត្ថិភាព​នុយក្លេអ៊ែរ​រួម​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បណ្តុះបណ្តាល​ពី​វិធីសាស្រ្ត​ក្នុង​ការ​រៀបចំ​ទុកដាក់​សម្ភារៈ​សម្រាប់​ផលិតនុយក្លេអ៊ែរ​ និងវិធីសាស្រ្ត​ក្នុង​ការ​ទប់ស្កាត់​ការ​វាយប្រហារ​ភេរវកម្ម​ទៅ​លើ​រោងចក្រ​នុយក្លេអ៊ែរ។ ​

លោក Ernest Moniz រដ្ឋ​មន្រ្តី​ក្រសួង​ថាមពល​របស់​អាមេរិក​ និង​លោក Xu Dazhe ប្រធាន​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​ចិន​បាន​ចូលរួម​ក្នុង​ពិធី​សម្ភោធ​មជ្ឈមណ្ឌល​នេះ។ ​
លោក Moniz បាន​ផ្តល់​គុណសម្បត្តិ​ដល់​ប្រទេស​ចិន​ចំពោះ​ការ​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​ និងចាប់​យក​ជំហាន​បន្ទាប់​ដើម្បី​ឆ្ពោះទៅ​កាន់​សុវត្ថិភាព​នុយក្លេអ៊ែរ។ ប៉ុន្តែ​លោក Moniz បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ផែនការ​របស់​ចិន​ក្នុង​ការ​កែច្នៃ​កាកសំណល់​នុយក្លេអ៊ែរ​ឲ្យ​ទៅ​ជា​ភ្លុយតានីត្យូម​ដែល​អាច​ប្រើប្រាស់​សម្រាប់​បង្កើត​អាវុធ​នុយក្លេអ៊ែរ​បាន។

លោក Moniz បាន​មាន​ប្រសាសន៍​ថា «ចិន​កំពុង​តែ​ចាត់​វិធានការ​ទៅ​មុខ​ដ៏​ខ្លាំងក្លា​ ហើយ​មជ្ឈមណ្ឌល​នេះ​គឺ​ជា​ចំណុច​អះអាង​មួយ​ដ៏​ល្អ​បំផុតដែល​បង្ហាញ​ពី​ការប្តេជ្ញា​របស់​ចិន។ ជាមួយ​នឹង​ការកែច្នៃភ្លុយតានីត្យូម​បាន​យ៉ាង​ល្អ យើង​បាន​សម្តែង​ការ​ព្រួយបារម្ភ​របស់​យើង​ជា​សាកល​អំពី​ការ​ញែកភ្លុយតានីត្យូម ហើយ​និយាយ​ឲ្យ​ស្មោះត្រង់​ទៅយើងមាន​ការបារម្ភ​អំពី​ថវិកា ប៉ុន្តែ​យើង​គិត​ថា វា​មាន​សារៈសំខាន់​ណាស់​នៅ​ពេល​ដែល​ប្រទេសនានាធ្វើដូច្នេះ ហើយ​ជា​ថ្មី​ម្តងទៀត​យើង​បាន​សម្តែង​ការ​ព្រួយបារម្ភ​តំណាង​ឲ្យប្រទេស​ដទៃទៀត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG