អំពើហិង្សាបានផ្ទុះឡើងនៅយប់ទីពីរបន្តបន្ទាប់គ្នានៅក្រុង Charlotte រដ្ឋ North Carolina ទីដែលក្រុមបាតុករបានប្រមូលផ្តុំដើម្បីតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់បុរសជនជាតិអាមេរិកកាត់អាហ្រ្វិកម្នាក់ដោយប៉ូលិស។ ក្រុមមន្រ្តីនិយាយថា បុរសម្នាក់ដែលត្រូវបានបាញ់អំឡុងពេលបាតុកម្ម បានស្លាប់ ប៉ុន្តែមិនបានបង្ករបួសដោយមន្រ្តីប៉ូលិសទេ។ ក្រុមបាតុករមានការខឹងសម្បារចំពោះការបាញ់សម្លាប់បុរសឈ្មោះ Keith Lamont កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅតំបន់អគារស្នាក់នៅរបស់បុរសម្នាក់នោះ។ ប៉ូលិសបាននិយាយថា បុរសស្បែកខ្មៅរូបនោះមានកាំភ្លើងជាប់ខ្លួន ខណៈដែលអ្នកជិតខាង និងគ្រួសារនិយាយថា បុរសនោះកាន់តែសៀវភៅប៉ុណ្ណោះ។
មនុស្សម្នាក់បានស្លាប់អំឡុងពេលបាតុកម្មនៅក្រុង Charlotte បន្ទាប់ពីហេតុការណ៍ប៉ូលិសបាញ់ស្លាប់បុរសស្បែកខ្មៅម្នាក់

១
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បាតុករធ្វើការតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់បុរសស្បែកខ្មៅលោក Keith Lamont Scott ដោយប៉ូលិសនៅក្រុង Charlotte រដ្ឋ North Carolina។ ក្រុមមន្រ្តីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។

២

៣
ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលក្រុមបាតុករបានប្រមូលគ្នានៅតំបន់កណ្តាលក្រុង បន្ទាប់ពីមានការបាញ់សម្លាប់បុរសស្បែកខ្មៅលោក Keith Lamont Scott នៅក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

៤
បុរសម្នាក់អង្គុយជិតត្លុកឈាម បន្ទាប់ពីបុរសម្នាក់ទៀតត្រូវបានរងរបួសអំឡុងពេលបាតុកម្មប្រឆាំងនឹងការបាញ់សម្លាប់បុរសស្បែកខ្មៅលោក Keith Lamont Scott នៅក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

៥
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បាតុករធ្វើការតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់បុរសស្បែកខ្មៅលោក Keith Lamont Scott ដោយប៉ូលិសនៅក្រុង Charlotte រដ្ឋ North Carolina។ ក្រុមមន្រ្តីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។

៦

៧
បុរសម្នាក់ត្រូវបានប៉ូលិសឃុំខ្លួន អំឡុងពេលបាតុកម្មតវ៉ាការបាញ់សម្លាប់បុរសស្បែកខ្មៅលោក Keith Lamont Scott នៅក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

៨
ប៉ូលិសឡោមព័ទ្ធកន្លែងមួយដែលមានត្លុកឈាម បន្ទាប់ពីបុរសម្នាក់បានរងរបួសអំឡុងពេលបាតុកម្មតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់បុរសស្បែកខ្មៅលោក Keith Lamont Soctt ដោយប៉ូលិសនៅក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

៩
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បាតុករធ្វើការតវ៉ាប្រឆាំងនឹងការបាញ់សម្លាប់បុរសស្បែកខ្មៅលោក Keith Lamont Scott ដោយប៉ូលិសនៅក្រុង Charlotte រដ្ឋ North Carolina។

១០