ខ្មែរអ៊ិស្លាមមួយចំនួនប្រឈមនឹងការរស់នៅលើទូកនៅតំបន់ជ្រោយចង្វារ
នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអ៊ិស្លាម ក្រោមប្រធានបទ «អ៊ិស្លាមនិងពុទ្ធសាសនា» ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកពីជំហររដ្ឋាភិបាលកម្ពុជាលើសុខដុមនីយកម្មសាសនា។ វីអូអេបានចុះយកព័ត៌មាននៅតំបន់ជ្រោយចង្វារដែលមានខ្មែរអ៊ិស្លាមមួយចំនួនរស់នៅលើទូក ដើម្បីសាកសួរអំពីបញ្ហាប្រឈមរបស់ពួកគេ និងការយល់ឃើញរបស់ពួកគេអំពីសេរីភាពជំនឿសាសនា។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕