ពលរដ្ឋខ្មែរ និងសកម្មជន មកពីសហរដ្ឋអាមេរិក កាណាដា ធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាអាមេរិកកាលពីថ្ងៃសៅរ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទាមទារឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើរដ្ឋាភិបាលឲ្យស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឡើងវិញ។ ក្រុមបាតុករទាមទារផងដែរឲ្យមានការដោះលែងលោក កឹម សុខា និងដាក់ឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ដំណើរការឡើងវិញ។