ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​កម្ពុជា​ព្យាយាម​យក​មេដាយ​អូឡាំពិក​ជូន​ប្រទេស​ជាតិ


Каїр.
Каїр.
វ៉ាស៊ីនតោន៖ កីឡាករ​និង​កីឡាការិនី​កម្ពុជា​ចំនួន​៦​នាក់​ដែល​កំពុង​ប្រកួត​ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០១២​ នៅ​ក្នុង​ទី​ក្រុងឡុងដ៍​ប្រទេស​អង់គ្លេស​ និយាយ​ថា ពួកគេ​ដឹង​ថា​ការ​ប្រកួត​កីឡា​អូឡាំពិក​មាន​លក្ខណៈ​ពិបាក​ណាស់ ក៏ប៉ុន្តែ​សន្យា​ថា​ ពួកគេ​នឹង​ព្យាយាម​យ៉ាង​អស់​ពី​សមត្ថភាព​ក្នុង​ការប្រ​កួត។


ក្នុង​បទសម្ភាសន៍​តាម​ប្រព័ន្ធ​ Skype ពី​ទី​ក្រុង​ឡុង​ កញ្ញា សន ដាវិន ដែល​បាន​ចាប់​ផ្តើម​ចូល​ហាត់​កីឡា​តៃខ្វាន់ដូ​ពេល​មាន​អាយុ​១៥ឆ្នាំ​ហើយ​នោះ ថ្លែងប្រាប់​វីអូអេ​ថា ២​ឆ្នាំ​ដំបូង​នាង​តែង​តែ​ចាញ់។

«ប៉ុន្តែ​ថ្ងែ​មួយ​ខ្ញុំ​ឃើញ​ពាក្យ​ស្លោក​មួយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ សម្រាប់​កីឡាករ​ដែល​ថា​ “ការ​ចាញ់​គឺ​ជា​ភាព​ឈ្នះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។” ដល់​ពេល​អញ្ចឹង​ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្លាប់​ចាញ់…ខ្ញុំ​អត់​ត្រូវ​ចាញ់​ជានិច្ច​ទេ​ ខ្ញុំ​ត្រូវ​តែ​ឈ្នះ​ដើម្បី​ខ្លួន​ឯង​ និង​ដើម្បី​ប្រទេស​ជាតិ​ទាំង​មូល»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម
ប្រទេស​កម្ពុជា​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​១៩៥៦​ ហើយ​បាន​ចូល​រួម​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៦ ក្នុង​ទី​ក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក។

កម្ពុជា​នៅ​មិន​ទាន់​បាន​ទទួល​មេដាយ​កីឡា​អូឡាំពិក​នៅឡើយ​ទេ​មក​ទល់​នឹង​ពេល​នេះ។

កីឡាករ​២​នាក់​ប្រកួត​ក្នុង​វិញ្ញាសា​ហែលទឹក ២នាក់​ក្នុង​ការ​រត់​ប្រណាំង ម្នាក់​ក្នុង​កីឡា Judo និង​នាង​ដាវិន​ក្នុង​កីឡា​តៃខ្វាន់ដូ។
XS
SM
MD
LG