Hello VOA៖ ពលករខ្មែរនៅថៃប្រឈមមុខនឹងការលំបាកថវិកា ខណៈកូវីដឆ្លងជាលើកទី៣
រលកទី ៣ នៃការឆ្លងវីរុសកូរ៉ូណានៅប្រទេសថៃ បានបង្កបញ្ហាប្រឈមដល់ពលករខ្មែរ ដែលធ្វើចំណាកស្រុកដោយខុសច្បាប់ និងកំពុងធ្វើការក្នុងប្រទេសថៃ។ នេះបើតាមការអះអាងរបស់សកម្មជនការពារសិទ្ធិពលករ។ លោក សុន សីហា ប្រធានមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេថា ការណ៍នេះដោយសារអាជ្ញាធរថៃតម្រូវឲ្យអ្នកដែលមិនមានឯកសារស្នាក់នៅ ឲ្យធ្វើបំពេញក្រដាសស្នាមនិងត្រូវធ្វើឲ្យទាន់ពេលដែលតម្រូវឲ្យបង់ថវិកាជាច្រើន ខណៈពេលដែលពួកគាត់ខ្លះធ្វើការមិនបានពេញម៉ោង និងខ្វះខាតប្រាក់ចំណូល៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន