ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង Long Beach ប្រារព្ធពិធី​ហែក្បួន​និង​មហោស្រព​វប្បធម៌​ដើម្បី​​សាទរពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីខ្មែរ

កាលពី​ថ្ងៃ​អាទិត្យ ទី៧ ខែមេសា​កន្លងទៅនេះ មេដឹកនាំ​សហគមន៍ ពលរដ្ឋខ្មែរអាមេរិកាំងចាស់​ក្មេង និង​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​នាក់​មកពី​ទីក្រុង​នានា​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង Long Beach ដើម្បី​ចូលរួម​ដើរ​ហែក្បួន​និង​ទស្សនា​ព្រឹត្តិការណ៍​វប្បធម៌​ប្រចាំ​ឆ្នាំ​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីខ្មែរ នា​ឆ្នាំ ២០២៤នេះ។ ទីក្រុង​នេះ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរអាមេរិកាំង​រស់នៅ​ច្រើន​ជាងគេ​បង្អស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍​វប្បធម៌​នេះ​ត្រូវបាន​រៀបចំ​ឡើង​ជារៀងរាល់​ឆ្នាំ​ដោយ​អង្គការ​សហគមន៍ Cambodia Town ឬ​ក្រុងខ្មែរ ដើម្បី​រក្សា​និង​ផ្សព្វផ្សាយ​អំពី​វប្បធម៌​និង​ប្រពៃណី​ខ្មែរ​ដល់​សហគមន៍​ដទៃ​ទៀត ជាពិសេស​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជំនាន់​ក្រោយ​នៅ​សហរដ្ឋអាមេរិក ឱ្យ​បាន​ដឹង​និង​ឈ្វេង​យល់​អំពី​អត្តសញ្ញាណ​របស់​ពលរដ្ឋខ្មែរ​និង​ប្រទេស​កម្ពុជា៕


XS
SM
MD
LG