ខ្មែរ-អាមេរិកាំងអំពាវនាវឱ្យជួយប្រពន្ធកូនលោកកែមឡី និងស្វែងរកយុត្តិធម៌
លោកកែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ បានស្លាប់បាត់បង់ជីវិតមួយឆ្នាំនៅថ្ងៃនេះ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅតែគោរពកេរ្តិ៍ឈ្មោះនិងស្នាដៃរបស់លោកជានិច្ច។ នៅក្នុងពិធីបុណ្យមួយតាមបែបព្រះពុទ្ធសាសនានៅវត្តពុទ្ធិការ៉ាម រដ្ឋម៉ារីឡែន សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះអ្នកចូលរួមមកពីប្រទេសបារាំង កាណាដា និងរដ្ឋជាច្រើននៅជុំវិញសហរដ្ឋអាមេរិកបានរួមគ្នារំលឹកបុណ្យខួបមួយឆ្នាំ ដោយទាមទារឱ្យរកយុត្តិធម៌សម្រាប់លោកកែម ឡី។ លោកម៉ែន គឹមសេងរាយការណ៍ពីវត្តពុទ្ធិការាម ទីក្រុងSilver Spring, Maryland