ចំណាប់ខ្មាំងដែលទើបដោះលែងរៀបរាប់ពីស្ថានភាពលំបាកពេលជាប់ឃុំនៅហ្កាហ្សា
ចំណាប់ខ្មាំងអ៊ីស្រាអែលដែលទើបដោះលែងពីតំបន់ហ្កាហ្សាកាលពីពេលថ្មីៗនេះបាននិយាយអំពីស្ថានភាពលំបាកដែលពួកគេបានទ្រាំទ្រអស់រយៈពេល ១៦ ខែនៃការឃុំឃាំងរបស់ក្រុមភេរវកម្មហាម៉ាស់។ ពួកគេថាពួកគេហេវហត់អត់ឃ្លាន ហើយពួកគេបានរងទារុណកម្ម។ ពួកគេជាច្រើនថាពួកគេទទួលបានសេរីភាពឡើងវិញគឺដោយសារប្រធានាធិបតីអាមេរិកលោក Donald Trump ហើយសង្ឃឹមថាកិច្ចប្រឹងប្រែងរបស់លោក Trump នឹងឈានទៅដល់ការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកស្រី Linda Gradstein រាយការណ៍អំពីរឿងនេះពីទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ។