ពលរដ្ឋខ្មែរអាមេរិកាំង និងខ្មែរកាណាដា ធ្វើមហាបាតុកម្មនៅពីមុខសេតវិមាន និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។ អ្នករៀបចំបានឲ្យដឹងថា មហាបាតុកម្ម ដែលត្រូវបានចូលរូមដោយពលរដ្ឋខ្មែរអាមេរិកាំងរាប់រយនាក់ និងធ្វើឡើងនៅចំថ្ងៃបុណ្យសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូនេះ មានគោលដៅទាមទារឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងទាមទារសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ដែលបស្ចិមប្រទេសចាត់ទុកថា កំពុងរងការវាយប្រហារនៅកម្ពុជា។
កម្រងរូបភាព៖ ពលរដ្ឋខ្មែរអាមេរិកាំងទាមទារការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

២៦
បាតុករថតរូបជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកយ៉ែម បុញ្ញឬទ្ធិ នៅពីមុខស្ថានទូតកម្ពុជា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

២៧
បាតុករម្នាក់និយាយជាមួយអាជ្ញាធរ អំឡុងពេលបាតុកម្មនៅមុខស្ថានទូតកម្ពុជា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)