ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គំនិតផ្តួចផ្តើមរបស់​សរអា​អំពី​ការ​អភិវឌ្ឍ​តំបន់​ទន្លេ​មេគង្គ​ក្រោម​


​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គក្រោមជួប​ពិភាក្សា​គម្រោង​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក។
​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គក្រោមជួប​ពិភាក្សា​គម្រោង​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក។
​ស្របពេល​លោកស្រី​ហ៊ីលឡារី​គ្លីនតុន​រដ្ឋមន្ត្រី​ការបរទេស​សរអា​ជួប​ប្រជុំ​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ វៀតណាម​ឡាវ ថៃអំពីទន្លេមេគង្គ ​ក្រសួង​ការបរទេស​រទេស.រ.អា.​ចេញ​សេចក្តីថ្លែង​ការណ៍​ផ្តល់​គំនិត​ផ្តួចផ្តើម​សហ​ប្រតិបត្តិការអភិវឌ្ឍន៍​និងអភិរក្ស​ទន្លេនេះ។​
ជំនួប​នេះ​ធ្វើ​ឡើង​ដោយ​ឡែក​ពី​កិច្ច​ប្រជុំ​អាស៊ាន​ថ្ងៃទី១៣​កក្កដា នៅ​រាជធានី​ភ្នំពេញ។​
លោកស្រីគ្លីនតុន​មាន​ប្រសាសន៍​ថា៖
«ជាបឋម​ ក្នុងពេល​៣ឆ្នាំ​ខាង​មុខ ​យើង​ផ្តល់​ថវិកា​៥០​លាន​ដុល្លារ​សម្រាប់​ការ​ផ្តួចផ្តើម​អភិវឌ្ឍ​តំបន់ទន្លេមេគង្គ​ក្រោម​ឆ្នាំ២០២០។ ​ជំនួយនេះ ​បន្ថែម​លើការ​ឧបត្ថម្ភ​ទ្វេភាគី​ដល់ប្រទេស​នីមួយៗ ​ដែល​បាន​ផ្តល់រួច​ហើយ»។​
លោកស្រី​ហ៊ីលឡារី​គ្លីនតុន



ទស្សនកិច្ច​របស់​លោកស្រី​នៅ​តំបន់​នេះ​គឺជាការ​ប្រឹងប្រែង​របស់​ស.រ.អា.​បង្កើន​ទំនាក់ទំនង​ច្រើន​ឡើង​ជាមួយ​តំបន់​ដែល​រងឥទ្ធិពល​កើន​ឡើងពី​ប្រទេស​ចិន។​

គំនិត​ផ្តួចផ្តើមនេះ​មាន​ទិស​ដៅបង្កើត​ចំណង​ទាក់ទង​លើសពី​ទំនាក់ទំនង​យោធា។​
នេះ​ជា​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ​បន្តពី​កិច្ច​ប្រជុំ​រវាង​លោកស្រី​គ្លីនតុន​និង​រដ្ឋមន្ត្រី​ការ​បរទេស​តំបន់​ទន្លេមេគង្គ​ក្រោម ​ឆ្នាំ២០០៩។​

រដ្ឋមន្ត្រី​ទាំងអស់​ព្រមព្រៀង​គ្នា​ពង្រឹង​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន សុខភាព​ អប់រំ ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ។

ជំនួបនេះ​ធ្វើឡើង​ក្រោយ​កិច្ច​ប្រជុំ​តំបន់​អាស៊ាន​នៅ​ភ្នំពេញ។​ ក្រៅពីជំនួប​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​១០​ ក៏មាន​កិច្ចប្រជុំ​រវាង​អាស៊ាន​និង​សមភាគី​នៃ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដែរ​ រួមមាន​អូស្ត្រាលី​ កូរ៉េ​ខាងជើង ​និង​កូរ៉េ​ខាងត្បូង ព្រមទាំង​អ្នក​តំណាង​ប្រទេស​ដៃ​គូជា​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​ដែរ​ ​ក្នុង​កិច្ចប្រជុំ​រយៈ​ពេល​១សប្តាហ៍​កន្លង​ទៅ​នេះ៕​
XS
SM
MD
LG