ភ្នំពេញ៖ ជិតមួយឆ្នាំមុន អតីតព្រះមហាក្សត្រនរោត្តមសីហនុ បានសោយទិវង្គត់នៅក្នុងទីក្រុងប៉េកាំង ក្នុងព្រះជន ៩០ ព្រះវស្សា។ នៅថ្ងៃសុក្រនេះ ឥស្សរជនរាប់រយនាក់ បានចូលរួមក្នុងពិធីសម្ភោធរូបសំណាក ព្រះបីតាឯករាជ្យនៃប្រទេសកម្ពុជា នៅកណ្តាលក្រុងភ្នំពេញ។
ការសោយទិវង្គត់របស់អតីតព្រះមហាក្សត្រនរោត្តមសីហនុ ដែលជាឥស្សរជនល្បីល្បាញ នៅក្នុងសតវត្សរ៍ទី២០ នៃប្រទេសកម្ពុជានោះ ជាព្រិត្តការណ៏យ៉ាងក្រៀមក្រំមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី១៧ខែតុលាឆ្នាំមុន មនុស្សរាប់ម៉ឺននាក់បាននាំគ្នាឈរនៅតាមដងវិថីនៃទីក្រុងភ្នំពេញ ដើម្បីឃើញផ្ទាល់ភ្នែក នូវការយាងព្រះបរមសពរបស់ព្រះអង្គពីប្រទេសចិន ដែលនៅទីនោះ ព្រះអង្គ បានទទួលការថែទាំជម្ងឺ។ ព្រះបរមរតនៈកោដ្ឋរបស់ព្រះអង្គ ត្រូវដាក់ដម្កល់ក្នុងព្រះបរមរាជវាំង ក្នុងទីក្រុងភ្នំពេញចំនួន៣ខែ ហើយត្រូវបានថ្វាយព្រះភ្លើង នៅខែកុម្ភៈ តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
នៅថ្ងៃសុក្រនេះ ទីក្រុងភ្នំពេញបានសម្ភោធព្រះបរមរូបព្រះបរមរតនៈកោដ្ឋ នៅក្នុងសួនសាធារណមួយ នៅតាមបណ្តោយរុក្ខវិថីព្រះស៊ីហនុ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលត្រូវជាក្មួយរបស់ព្រះបរមរតនៈកោដ្ឋ ហើយដែលជាអ្នកជំនួយការផ្ទាល់របស់ព្រះអង្គជាយូរមកហើយនោះ មានបន្ទូលថា ព្រះបរមរូបនេះជាការរំលឹកវិញ្ញាណខ័ន្ធមួយសមរម្យណាស់។
«ព្រះអង្គជានិមិត្តរូបនៃប្រទេសកម្ពុជា ។ ព្រះអង្គជានិមិត្តរូបនៃប្រទេសជាតិ។ ហេតុដូច្នេះហើយទើបក្នុងអម្លុងពិធីថ្វាយព្រះភ្លើងព្រះអង្គ មនុស្សជាច្រើនបាននាំគ្នាមកកាន់ព្រះបរមរាជវាំង នាំគ្នាឈរនៅតាមដងវិថី ពីព្រោះពួកគេម្នាក់ៗមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃប្រទេសកម្ពុជា»។
មានកត្តាមួយនៃព្រះបរមរូបដែលនាំឲ្យព្រះអង្គម្ចាស់ ធម្មិកោ មានការងឿងឆ្ងល់ នោះគឺថារូបសំណាកនេះមិនដូចព្រះបរមរតនៈកោដ្ឋទាល់តែសោះ។
«ខ្ញុំមិនដឹងថាព្រះបរមរូបនេះដូចអ្នកណាទេ ប៉ុន្តែមិនដូចព្រះបរមរតនៈកោដ្ឋទេ។ ខ្ញុំគិតថាព្រះកេសនិងខ្លួនប្រាណហាក់ដូចជាមិនសមគ្នាទេ»។
ពិធីសម្ភោធព្រះបរមរូបនៅថ្ងៃសុក្រនេះ មានការយាងចូលរួមដោយ ព្រះវររាជមាតា និងព្រះមហាក្សត្រនរោតម្តសីហមុនីព្រមទាំងមានការចូលរួមរបស់អ្នកនយោបាយក្នុង គណបក្សគ្រប់គ្រងអំណាចជាច្រើនរូបទៀត។
កុំ រដ្ឋា អាយុ១៨ឆ្នាំ ជាសមាជិកម្នាក់នៃចលនាយុវជន នៃប្រទេសកម្ពុជា បានចូលរួមក្នុងពិធីនេះដែរ។
«មានអត្ថន័យសម្រាប់ពលរដ្ឋកម្ពុជា ពីព្រោះពួកគេតែងតែស្រឡាញ់ព្រះអង្គ ដូច្នេះយើងកសាងព្រះបរមរូបនេះដើម្បីរំលឹកដល់មនុស្សគ្រប់រូបថាព្រះអង្គបានបំពេញកិច្ចការជាច្រើនជូនប្រទេសកម្ពុជា។ ព្រះអង្គទ្រង់បានចំណាយពេលវេលារបស់ព្រះអង្គអស់មួយជីវិតដើម្បីប្រទេសកម្ពុជា»។
កេរ៍ដំណែលព្រះបរមរតនៈកោដ្ឋ មានភាពលាយចម្រុះគ្នា តែជាការពិតដែលមានមនុស្សជាច្រើន ចាត់ទុកការដឹកនាំប្រទេសរបស់ព្រះអង្គ ក្នុងអម្លុងទសវត្សរ៍ ១៩៥០ និង ៦០ ថាជាសម័យដ៏រុងរឿងនៃប្រទេសកម្ពុជា គឺនៅពេលដែលព្រះមហាក្សត្រនរោត្តមសីហនុ បានទាមទារឯករាជ្យពីប្រទេសបារាំង ជូនប្រទេសកម្ពុជា ហើយបានលើកស្ទួយវិស័យសុខភាពនិងអប់រំរបស់ប្រទេសជាតិ។
ប៉ុន្តែក្រោយរដ្ឋសភាទម្លាក់ព្រះអង្គចេញពីតំណែងក្នុងរដ្ឋប្រហារមិនបង្ហូរឈាមមួយ នៅឆ្នាំ១៩៧០ ព្រះអង្គទ្រង់បានចូលដៃជាមួយពួកខ្មែរក្រហមរបស់ប៉ុលពត ហើយបានអំពាវនាវឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ចូលរួមជាមួយពួកកុម្មុយនិស្ត។ មនុស្សរាប់ពាន់នាក់បានគោរពតាមការអំពាវនាវនេះ ហើយប្រាំឆ្នាំក្រោយមក ពួកខ្មែរក្រហមដណ្តើមបានជោគជ័យ ដែលជាការចាប់ផ្តើមនៃរបបកាប់សម្លាប់ បង្អត់អាហារ និងបង្ខំឲ្យមនុស្សធ្វើការប្រៀបដូចជាទាសករ។
ការចូលដៃជាមួយពួកខ្មែរក្រហមនេះ ធ្វើឲ្យព្រះអង្គនិងប្រទេសជាតិរបស់ព្រះអង្គខាតបង់យ៉ាងច្រើន ហើយជាការសោកស្តាយយ៉ាងធំបំផុតរបស់ព្រះអង្គ។
ព្រះអង្គម្ចាស់ធម្មិកោ មានបន្ទូលថាការចូលទិវង្គត់របស់ព្រះមហាវរក្សត្រ បានបង្ហាញគណបក្សគ្រប់គ្រងអំណាចនូវប្រជាប្រិយភាពរបស់អតីតព្រះមហាក្សត្រ ក្នុងចំណោមប្រជាពលរដ្ឋសាមញ្ញ ហើយថាហេតុដូច្នេះហើយទើបគណបក្សប្រជាជនកម្ពុជា បានព្យាយាមប្រើប្រាស់និមិត្តរូបនៃព្រះមហាក្សត្រ។
ព្រះអង្គម្ចាស់ធម្មិកោ ដែលបានចូលរួមជាមួយគណបក្សប្រឆាំងនៅដើមឆ្នាំនេះ មានបន្ទូលថា មូលហេតុនៃការកសាងព្រះបរមរូបនេះ គឺដើម្បីលើកស្ទួយដល់រូបភាពរបស់គណបក្សប្រជាជន ដែលជាគណបក្សគ្រប់គ្រងអំណាចនេះ។
«ខ្ញុំចង់និយាយថា៩៩ភាគរយ។ ខ្ញុំមិនជឿថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សរាជាធិបតេយ្យពិតប្រាកដទេ។ បើថាពួកគេជាអ្នកឱកាសនិយមនោះ ខ្ញុំប្រហែលជាជឿជាង។ ដូច្នេះខ្ញុំគិតថា គោលបំណងរបស់ពួកគេ ៩៩ភាគរយ គឺដើម្បីក្តោបក្តាប់រាជាធិបតេយ្យ និងអ្វីដែលរាជាធិបតេយ្យតំណាងនៅក្នុងសង្គមកម្ពុជានោះ»។
គណបក្សប្រឆាំងនៃប្រទេសកម្ពុជា កំពុងធ្វើពហិការមិនចូលប្រជុំសភា ជាបន្តដើម្បីប្រឆាំងជំទាស់និងលទ្ធផលនៃការបោះឆ្នោតកាលពីខែកក្កដា ដែលពួកគេនិយាយថា មានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ។ សមាជិកសភាទាំង៥៥នាក់ដែលជាប់ឆ្នោតនោះ ថ្លែងថាអវត្តមានរបស់ពួកគេ ធ្វើឲ្យសេចក្តីសម្រេចអ្វីមួយរបស់សមាជិកសភាទាំង៦៨នាក់ពីគណបក្សគ្រប់គ្រងអំណាចនោះ ជាការធ្វើខុសរដ្ឋធម្មនុញ្ញ ហើយប្រធានគណបក្សនេះ គឺលោក សម រង្ស៊ី បន្តបញ្ចុះបញ្ចូលឲ្យក្រុមអន្តរជាតិ មិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់ពេលជាច្រើនឆ្នាំមកហើយនោះ៕
ប្រែសម្រួលដោយ ប៉ូច រាសី