បទសម្ភាសន៍ VOA៖ ការជួញដូរមនុស្សនៅតែស្ថិតក្នុងស្ថានភាពព្រួយបារម្ភខ្លាំងសម្រាប់កម្ពុជា
ការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជានិងពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានា បាននិងកំពុងបន្តកើតមានឡើង បើទោះបីជារដ្ឋាភិបាលកម្ពុជាមានវិធានការផ្សេងៗក្នុងការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ក្តី។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ការជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើង ហើយកើតមានក្នុងរូបភាពនិងទម្រង់ច្រើន។ លោកថា អ្នកពាក់ព័ន្ធជាពិសេសរដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការទប់ស្កាត់និងបង្ក្រាបដើម្បីដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព៕
កម្មវិធីនីមួយៗ
-
២៤ កុម្ភៈ ២០២៥
មេបញ្ជាការកងទ័ពជើងគោកអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជា