វ៉ាស៊ីនតោន —
ប្រទេសកម្ពុជានឹងទទួលបានរង្វាន់ជាជើងឯកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺរបេងសម្រាប់ឆ្នាំ២០១៤នេះ ពីសហរដ្ឋអាមេរិក។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)នឹងប្រគល់រង្វាន់នេះនៅឯពិធីមួយថ្ងៃអង្គារក្នុងពិធីដ៏អធិកអធមមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ឯកសារដែលផ្សាយតាមគេហទំព័ររបស់អង្គការUSAID បានបញ្ជាក់ថាប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺរបេងយ៉ាងខ្លាំង ក្នុងនោះរួមមានការកាត់បន្ថយអត្រាប្រេវ៉ាឡង់អ្នកកើតជំងឺរបេងនិងអ្នកស្លាប់បានជាង៤០ភាគរយ។
USAID ក៏ឱ្យដឹងទៀតថាក្រសួងសុខាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តថែរក្សាអ្នកផ្ទុកជំងឺរបេងដោយរួមមានធ្វើការងាររួមគ្នារវាងរដ្ឋនិងវិស័យឯកជន ការថែរក្សាសហគមន៍ និងប្រើប្រាស់ថ្នាំដែលមានគុណភាព ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលហាមឃាត់ការលក់ដូរថ្នាំព្យាបាលរបេងនៅទីផ្សារសេរី។
មានតែស្ថាប័ននិងបុគ្គលសរុបចំនួន៦ប៉ុណ្ណោះដែលនឹងទទួលបានរង្វាន់នេះក្នុងនោះ មានសមាជិកព្រឹទ្ធសភា Sherrod Brown សមាជិកសភាEliot Engel សមាជិកាសភា Kay Granger លោកឧត្តមនាវីត្រី Kenneth Castro ប្រទេសកម្ពុជានិងវិទ្យាស្ថានស្រាវជ្រាវ CREATE ដែលផ្តល់មូលនិធិដោយមូលនិធិលោកនិងលោកស្រី Bill and Melinda Gates។
លោកហែម ហេងឯកអគ្គរាជទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិកនឹងតំណាងប្រទេសកម្ពុជាទៅទទួលរង្វាន់នេះ៕