ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេរតំណែលនយោបាយ និងមនុស្សធម៌របស់អតីតប្រធានាធិបតីលោក Jimmy Carter


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីតប្រធានាធិបតីអាមេរិកទី៣៩ ដែលកាន់តំណែងនៅចន្លោះឆ្នាំ១៩៧៧ដល់១៩៨១ លោក Jimmy Carter ធ្លាប់មកកម្ពុជា កាលពីឆ្នាំ២០០៩។ កាលនោះ លោកបានទៅកាន់តំបន់ឧដុង្គ នាខេត្តកណ្តាល ក្នុងគម្រោងសង់ផ្ទះរបស់អង្គការលំនៅឋានមនុស្សជាតិ Habitat for Humanity។ លោក Carter ក៏ធ្លាប់បានថ្លែងអំពីរបបខ្មែរក្រហមដែលកើតឡើងក្នុងប្រទេសកម្ពុជាផងដែរ ដោយលោកបញ្ជាក់ថា ប៉ុល ពត ជា«អ្នករំលោភសិទ្ធិមនុស្សអាក្រក់សាហាវយង់ឃ្នងជាងគេបំផុតក្នុងពិភពលោក»។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោក ស៊ុន ណារិន និងលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យនៅកម្ពុជា ដូចតទៅ៖

XS
SM
MD
LG