ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​រក​ឃើញ​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ


រូបឯកសារ៖ បុគ្គលិក​ម្នាក់​ស្រែក​យំ​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ បុគ្គលិក​ម្នាក់​ស្រែក​យំ​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។

សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្តសិ្ថត​ក្នុង​ស្ថានភាព​អាក្រក់​ នៅ​ឆ្នាំ ២០២៣ នេះ​ ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើតាម​សន្ទស្សន៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Border) ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ។

បើតាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​ ២០២៣​ ដែល​បាន​វាយ​តម្លៃ​ស្ថានភាព​សារព័ត៌មាន​ក្នុង​ ១៨០​ ប្រទេស​ ចេញ​ផ្សាយ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មានពិភព​លោក​ថ្ងៃទី​ ៣ ឧសភា​នេះ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ លើ​ ១៨០ ​ប្រទេស​នៅឆ្នាំ​ ២០២៣​ ដែល​ថយ​ពី​លេខរៀង​ទី​ ១៤២ ​លើ​ ១៨០ ប្រទេស​កាល​ពីឆ្នាំមុន។ កម្ពុជា​ថយ​ចុះ​ ១ពិន្ទុ គឺ​បាន​តែ​ ៤២ ពិន្ទុ​នៅ​ឆ្នាំ​ ២០២៣ ធៀប​នឹង ៤៣ ពិន្ទុ​នៅ​ឆ្នាំ​ ២០២២។

នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ កម្ពុជា​ឈរ​នៅលើ​ប្រទេស​វៀតណាម ​មីយ៉ាន់ម៉ា​ និង​ឡាវ។ បើ​មើល​ពី​ស្ថានភាព​រួម​ ​លេខ​រៀង​របស់​កម្ពុជា​គឺ​តាមពី​ក្រោយ​ដោយ​ប្រទេស​ស៊ូដង់ លីប៊ី​ និង​ប៉ាគីស្ថាន និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​តំបន់​មជ្ឈិម​បូព៌ា និង​អឺរ៉ុប​ខាងកើត។

បើ​តាម​ការ​វិភាគ​របស់​អង្គការ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ កម្ពុជា​កំពុង​មើល​ឃើញ​ទំនោរ​ស្រដៀងគ្នា​នឹង​ប្រទេស​បង់ក្លាដេស​ ទី​ដែល​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កំពុង​កើន​ឡើង ខណៈ​ការ​បោះ​ឆ្នោតនឹង​ចាប់​ផ្តើម​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ។

សន្ទស្សន៍​ដដែល​នេះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សេរីភាព​សារព័ត៌មាន​ស្ថិត​ក្នុង​ស្ថានភាព «ធ្ងន់​ធ្ងរ​ខ្លាំង»​ នៅ​ក្នុង​ប្រទេស​ចំនួន ៣១ «លំបាក» ក្នុង​ប្រទេស​ចំនួន​ ៤២ «មាន​បញ្ហា​ច្រើន» នៅក្នុង​ប្រទេស​ចំនួន​ ៥៥ ហើយ​មាន​ភាព​ «ល្អ»​ និង​ «បង្គួរ» ក្នុង​ប្រទេស​ចំនួន​ ៥២៕

XS
SM
MD
LG