រដ្ឋាភិបាលកម្ពុជាដង្ហែរកឋិនថ្នាក់ជាតិទៅដែនដីកម្ពុជាក្រោមជាលើកដំបូង
រាជរដ្ឋាភិបាលកម្ពុជានឹងដង្ហែរកឋិនទានថ្នាក់ជាតិជាលើកទី១ទៅវត្តមួយនៅក្នុងទឹកដីខ្មែរក្រោមដែលនៅភាគខាងត្បូងប្រទេសវៀតណាមនៅថ្ងៃទី៤និង៥ខែវិច្ឆិកា។ អ្នករៀបចំថានេះគឺជាក្តីសុបិនមួយរបស់អតីតនាយករដ្ឋមន្ត្រី លោកហ៊ុន សែនដែលចង់រៀបចំពិធីនេះហើយទើបតែបានចេញជារូបរាងនៅរយៈពេល១២ឆ្នាំក្រោយមក។ លោកសាន សាង ទីប្រឹក្សាលោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាអ្នកដែលមានកំណើតនៅដែនដីខ្មែរកម្ពុជាក្រោមគឺជាសមាជិកនៃគណៈកម្មការរៀបចំពិធីបុណ្យកឋិនទាននេះ។ លោកបានផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេងនៃវីអូអេអំពីសារៈសំខាន់នៃពិធីបុណ្យនេះដល់ពលរដ្ឋខ្មែរដែលរស់នៅទីនោះនិងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលក្នុងពេលថ្មីៗហាក់មានបញ្ហារកាំរកូសលើគម្រោងអភិវឌ្ឍន៍មួយចំនួន។